ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចេញមុខប្រឆាំង សំណើ អ៊ុយក្រែន សុំដកហូតសិទ្ធ ក្នុងការដកហូតអំណាចវេតូ របស់រុស្សីនៅយូអិន

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសប្រទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា ប្រទេសអាល្លឺម៉ង់ មិនយល់ស្រប នឹងសំណើ របស់អ៊ុយក្រែន ក្នុងការធ្វើកំណែទម្រង់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលរួមមានការដកហូត អំណាចវេតូ របស់រុស្ស៊ីនោះឡើយ។

ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវឱ្យបង្កើតយន្តការមួយ ដែលអនុញ្ញាតឱ្យអំណាចវេតូរបស់រុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិត្រូវបានបោះបង់ចោល។

លោកស្រីBaerbock បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ARD របស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃដដែលនោះថា៖ យើងមិនគាំទ្ររឿងនេះទេ ហើយខ្ញុំបាននិយាយយ៉ាងច្បាស់ ទៅកាន់ដៃគូអ៊ុយក្រែន របស់ខ្ញុំម្តងហើយម្តងទៀត អំពីបញ្ហានេះ។

អ្នកការទូតរូបនេះ បានកត់សម្គាល់ថា ខណៈដែលទីក្រុងប៊ែរឡាំង កំពុងបង្ហាញក្តីអាណិតអសូរ ដល់ប្រជាជនអ៊ុយក្រែន ប៉ុន្តែក៏បានបញ្ជាក់ច្បាស់ ហើយដែរថា មិនមែនមានន័យថា យើងគាំទ្រអ្វីគ្រប់យ៉ាងដែលចេញពីអ៊ុយក្រែន ពីរដ្ឋាភិបាលនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top