ព័ត៌មានអន្តរជាតិ

ទីបញ្ជាការ កងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី រងការវាយប្រហារដោយមីស៊ីល

រូបភាពពី៖​ AFP

មូស្គូ៖​ អភិបាលក្នុងតំបន់លោក Mikhail Razvozhayev បានឲ្យដឹងថា​ កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅក្នុងទីក្រុង Sevastopol។
លោកបានឲ្យដឹងនៅក្នុងសារតាមបណ្ដាញ​Telegram ថា “ខ្មាំងបានបាញ់កាំជ្រួចទៅលើទីបញ្ជាការកងនាវា​ ហេីយបំណែកមួយបានធ្លាក់នៅជិតរោងមហោស្រព Lunacharsky” ។

ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានបញ្ជាក់ថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ ហើយអគារប្រវត្តិសាស្ត្រនៃទីស្នាក់ការកងនាវាចរសមុទ្រខ្មៅត្រូវបានខូចខាត៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top