ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតរុស្សី ប្រចាំនៅអាមេរិក ធ្វើទស្សនកិច្ចទៅកាន់គុកមួយកន្លែងក្នុងទីក្រុង Brooklyn

AFP

បរទេស៖លោក Anatoly Antonov បេសកជនពិសេសរបស់ទីក្រុងមូស្គូប្រចាំសហរដ្ឋអាមេរិក និងក្រុមមន្ត្រីកុងស៊ុលមួយក្រុមបានទៅទស្សនាពន្ធនាគារនៅទីក្រុង Brooklyn កាលពីថ្ងៃសុក្រម្សិលមិញ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអគ្គរដ្ឋទូតរូបនេះបានជួបជាមួយជនជាតិរុស្សីបីនាក់ដែលកំពុងជាប់ឃុំនៅទីនោះហើយអ្នកការទូតកំពូលរូបនេះក៏​បាន​បរិហារ​លក្ខខណ្ឌ​រស់នៅរបស់ក្រុមអ្នកទោសនោះថា​អាក្រក់​ដោយ​ប្តេជ្ញា​យក​បញ្ហា​នេះ​ទៅពិភាក្សាជាមួយនឹង​ក្រសួងការបរទេស​អាមេរិកផងដែរ។

លោកបានពន្យល់ថាលក្ខខណ្ឌនៅក្នុងពន្ធនាគារនេះគឺអាក្រក់ខ្លាំងណាស់ហើយពោលថា៖ខ្ញុំបានចំណាយពេលជិតកន្លះថ្ងៃនៅក្នុងគុក Brooklyn ។ ភារកិច្ចរបស់យើងគឺដើម្បីមើលជនជាតិរុស្សីដែលបានទៅដល់ទីនោះដោយហេតុផលផ្សេងៗ។ វាមានអារម្មណ៍ថាដូចជា ថាមពលទាំងអស់ត្រូវបានដកចេញពីទីនោះ។

គួរឲ្យដឹងដែរថាជនជាតិរុស្សីទាំងបីនាក់ត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ផ្សេងៗគ្នាដូចជា លោក Dmitry Ukrainsky ជាប់ចោទពីបទលួចលុយពីជនជាតិអាមេរិក ហើយលួចយកពួកគេចេញតាមរយៈប្រទេសថៃ។ Anatoly Legkodymov ត្រូវ​បាន​គេ​សង្ស័យ​ពី​ការ​លាង​លុយ​កខ្វក់​តាម​រយៈ​រូបិយប័ណ្ណ​គ្រីបតូ និង Vadim Konoschenok ត្រូវបានចោទប្រកាន់ពីបទទិញគ្រឿងអេឡិចត្រូនិកសម្រាប់យោធារុស្ស៊ីដោយរំលោភលើទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top