ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានផ្តល់អនុសាសន៍សំខាន់ ស្តីពីការជំរុញឧស្សាហូបនីយកម្មបែបថ្មី

 លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ស្តីពីការជំរុញឧស្សាហូបនីយកម្មបែបថ្មីដោយលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ត្រូវប្រើប្រាស់ការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីជំរុញការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏អស្ចារ្យ នៃការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញ ក្នុងនោះការសម្រេចបាននូវឧស្សាហូបនីយកម្មបែបថ្មីជាភារកិច្ចគន្លឹះ ។

ត្រូវអនុវត្តយ៉ាងពេញលេញត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី សម្របសម្រួលការអភិវឌ្ឍនិងសន្តិសុខ ហើយអនុវត្តឱ្យបានស៊ីជម្រៅនូវក្រឹតក្រមជាមូលដ្ឋាន នៃការជំរុញឧស្សាហូបនីយកម្មបែបថ្មីក្នុងយុគសម័យថ្មីនិងដំណើរថ្មី សម្របខ្លួនយ៉ាងសកម្មនិងដឹកនាំបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មី និងរួមបញ្ចូលតម្រូវការ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទៅក្នុងការធ្វើឧស្សាហូបនីយកម្មបែបថ្មី រួមបញ្ចូលគ្នារវាងការកសាងប្រទេសខ្លាំង ខាងផលិតកម្មជាមួយការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងព័ត៌មានភាវូបនីយកម្ម នៃឧស្សាហកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែកសម្ភារៈនិងបច្ចេកវិទ្យាសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។

សន្និសីទជំរុញឧស្សាហូបនីយកម្មជាតិបែបថ្មីបានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ។ ក្នុងសន្និសីទនេះ បានអានអនុសាសន៍សំខាន់របស់លោក Xi Jinping ។ លោក Li Qiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននិងជានាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំនិងថ្លែងសុន្ទរកថា ៕
អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top