ព័ត៌មានអន្តរជាតិ

ជនជាតិវៀតណាម ​តស៊ូ​ទិញទូរស័ព្ទ iPhone នៅ​សិង្ហបុរី និងប្រទេស ថៃ

រូបភាពពី៖​ VNEXPRESS

បរទេស៖ ជនជាតិវៀតណាមរាប់រយនាក់បានតម្រង់ជួរដើម្បីទិញទូស័ព្ទម៉ាក iPhone ជំនាន់ចុងក្រោយនៅ Apple Stores ក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃកាលពីថ្ងៃសុក្រ ប៉ុន្តែតម្រូវការគឺខ្ពស់ពេកសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបានអ្វីដែលពួកគេចង់បាន។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈដែលប្រទេសថៃត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងចំណោមទីផ្សារលំដាប់ទី១ របស់ Apple សម្រាប់ឆ្នាំទី ២ ពាណិជ្ជករវៀតណាមជាច្រើនបានជ្រើសរើសប្រទេសនេះ ដោយជឿថានឹងមានការប្រកួតប្រជែងតិចជាងមុន។ ប៉ុន្តែវាបានប្រែក្លាយថាមនុស្សជាច្រើនមានគំនិតដូចគ្នានេះ។ លោក Dinh Cong អ្នកជំនាញផ្នែកបច្ចេកវិទ្យានៅទីក្រុងហូជីមិញ បាននិយាយថា អ្វីៗមានភាពវឹកវរ ដោយសារមនុស្សជាច្រើនបានបង្ហាញខ្លួននៅ Apple Stores របស់ប្រទេសថៃ។

ហាង Apple Stores នៅ Central World ទីក្រុងបាងកក និង Iconsiam ទទួលបានចំណាត់ថ្នាក់កំពូលដែលមានមនុស្សតម្រង់ជួរច្រើន។

ពាណិជ្ជករឈ្មោះ Tuan Anh បាននិយាយថា នេះជាការកែលម្អអង្គភាពពី
កាល​ពី​ឆ្នាំ​មុន ដោយ​បង្ហាញ​ថា​អ្នក​តម្រង់​ជួរ​ដំបូង និង​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​មុននឹងត្រូវបានផ្តល់អាទិភាព។

ប៉ុន្តែ Thanh Tung នៅខេត្ត Quang Ninh ភាគខាងជើង បាននិយាយថា ទោះបីជាគាត់ជាអ្នកតម្រង់ជួរទី២០ ក៏ដោយ ក៏ហាងបាននិយាយថា មិនមានម៉ូដែល iPhone 15 Pro Max ដែលអាចប្រើបានទេ បន្ទាប់ពីអតិថិជនដំបូងពីរបីនាក់នោះ។

ជម្រើស Pro Max ត្រូវ​បាន​ឈ្មួញ​វៀតណាម​តាម​ប្រមាញ់​ច្រើន​បំផុត ព្រោះ​ពួកគេ​អាច​លក់​វា​ក្នុង​ប្រទេស​វៀតណាម​បាន​រហូត​ដល់​ទៅ ៧០ លាន​ដុង គឺស្មើនឹង ២.៨៧២ ដុល្លារ ដែល​ខ្ពស់​ជាង​តម្លៃ​ផ្លូវការ​របស់ Apple ដល់ទៅ ៤៩ភាគរយ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top