ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ព្រមានអំពីសកម្មភាព យោធា មិនធម្មតារបស់ចិន

ប្រភព៖ Xinhua

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់កោះតៃវ៉ាន់ បានចង្អុលបង្ហាញ ពីការកើនឡើង នៃសកម្មភាពយោធា នៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះនេះ បន្ទាប់ពីមន្ត្រីក្នុងតំបន់ បានរាយការណ៍ពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក រាប់សិបគ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន សម្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងតៃប៉ិ លោក Chiu Kuo-cheng បានអះអាងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានចូលរួមក្នុងសមយុទ្ធ “ជើងគោក សមុទ្រ ខ្យល់ និងទាំងលើគោក និងសមុទ្រ ” ពេញមួយខែកញ្ញា ។ លោកបានបន្ថែមថា “ស្ថានភាពសត្រូវនាពេលថ្មីៗនេះគឺមិនធម្មតានោះទេ”។

តិចជាង ២៤ ម៉ោងបន្ទាប់ពីការកត់សម្គាល់របស់លោក Chiu ក្រសួងការពារជាតិកោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធា PLA 10 និងនាវាកងទ័ពជើងទឹកចំនួន ៥គ្រឿង ត្រូវបានរកឃើញ “នៅជុំវិញកោះ តៃវ៉ាន់” ដោយអះអាងថា យន្តហោះ២គ្រឿង បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែន អាកាសរបស់កោះនេះ។

ក្រសួងបានបន្ថែមថា “កងកម្លាំងប្រដាប់អាវុធ របស់កោះតៃវ៉ាន់ បានតាមដានស្ថានការណ៍ និងប្រគល់ភារកិច្ច… យន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលនៅលើដី ដើម្បីឆ្លើយតបទៅ នឹងសកម្មភាពទាំងនេះ” ។

ក្រោយមកលោក Chiu បានឆ្លើយតបជាមួយនឹងការព្រមានថា សកម្មភាពរបស់ទីក្រុងប៉េកាំង “មិនស្ថិតក្រោមការគ្រប់គ្រង” ហើយបាននិយាយថា ពួកគេបានបង្កើនឱកាស នៃការប៉ះទង្គិចគ្នាដោយចៃដន្យ៕
ប្រែសម្រួលៈ ណៃ តុលា

To Top