ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី ដ៏កម្រកើតនៅភាគខាងត្បូង ប្រទេសមីយ៉ាន់ម៉ា សេចក្តីរាយការណ៍ បឋមមិនទាន់ មានអ្នកស្លាប់នៅឡើយទេ

ប្រភព៖ Xinhua

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថានាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា ហៅកាត់ថា (DMH) បានប្រកាសថា មានគ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃសៅរ៍ ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួស នៅឡើយទេ ។

បើយោងតាមនាយកដ្ឋាន DMH បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រហែល ២០និង៥៤នាទីម៉ោងក្នុងស្រុក ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់បឋម ដែលមានរយៈទទឹង១៧.២៣ដឺក្រេប៉ែកខាងជើង និងរង្វាស់៩៦.៣២ដឺក្រេនៃ រយៈបណ្តោយប៉ែកខាងកើត ដែលមានចម្ងាយប្រហែល១២ម៉ាយចាប់ពីភាគនិរតីនៃតំបន់បាហ្គោ (Bago) ។

ពួកអ្នកស្រុកបាននិយាយថា គ្រោះរញ្ជួយដីនេះត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុង រ៉ងហ្គូន នេះតែម្តង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top