ថ្ងៃទី២៥ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារ លិខិតអបអរសារទរ ចំពោះការបើកវេទិកាកំពូល ស្តីពីគមនាគមន៍ ប្រកបដោយនិរន្តរភាពសកល ។
លោក Xi Jinping បានគូសបញ្ជាក់ថា ការកសាងប្រព័ន្ធគមនាគមន៍ ប្រកបដោយនិរន្តរភាព ដែលប្រកបដោយសុវត្ថិភាព ភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ បៃតង សេដ្ឋកិច្ច បរិយាបន្ននិងរស់រវើក គឺជាវិធានការដ៏សំខាន់ សម្រាប់គាំទ្រនិងបម្រើដល់សេដ្ឋកិច្ច សង្គមដែលមានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ សម្រេចបំណងដ៏ល្អប្រសើរស្តីពី “មនុស្សរីករាយក្នុងការធ្វើដំណើរ ការដឹកជញ្ជូនមានភាពរលូន” ។
ប្រទេសចិនកំពុងពន្លឿន ការកសាងជាប្រទេសខ្លាំង ខាងគមនាគមន៍ ខិតខំប្រឹងប្រែងក្នុងការជំរុញ កិច្ចសហប្រតិបត្តិការផ្នែកគមនាគមន៍ សកល ផ្តល់កាលានុវត្តភាពថ្មី ដល់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួន។ ប្រទេសចិនរីករាយរួមជាមួយ បណ្តាប្រទេស នានាលើពិភពលោក ប្រកាន់ខ្ជាប់គំនិតរួមគ្នា ពិគ្រោះពិភាក្សា រួមគ្នាកសាង និងចែករំលែក ជាមួយគ្នា ដើម្បីធ្វើឱ្យសមិទ្ធផល នៃការអភិវឌ្ឍ ខាងវិស័យគមនាគមន៍ ប្រកបដោយនិរន្តរភាព ផ្តល់ផល ប្រយោជន៍កាន់តែច្រើន ដល់ប្រជាជន នៃបណ្តាប្រទេសនានា លើពិភពលោក ដើម្បីរួមចំណែកវិជ្ជមាន ក្នុងការអនុវត្តគំនិត ផ្តួចផ្តើម អភិវឌ្ឍន៍សកល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជា និរន្តរភាពឆ្នាំ២០៣០ នៃអង្គការ សហប្រជាជាតិ ក៏ដូចជាជំរុញការ កសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាព កម្ពុជាចិន