ព័ត៌មានអន្តរជាតិ

ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នា ដើម្បីកសាងសហគមន៍រួម វាសនា នៃមនុស្សជាតិ ៖ គំនិតផ្តួចផ្តើម និងប្រតិបត្តិការ របស់ប្រទេសចិន»

នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិ ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការ របស់ប្រទេសចិន» ព្រមទាំងបើកធ្វើសន្និសីទ សារព័ត៌មាន ។ សៀវភៅសបានលើកឡើង ដោយគ្រប់ជ្រុងជ្រោយ នូវខ្លឹមសារ នៃគំនិតនិងការអនុវត្តជាក់ស្តែង នៃការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ ក្នុងគោលបំណងជំរុញ ការយល់ដឹងពីគ្នា រវាងសហគមន៍អន្តរជាតិ និងប្រមូលផ្តុំគំនិត ឯកភាពរួមយ៉ាងទូលំទូលាយ ។

សៀវភៅសសរុបប្រមាណ២,២ម៉ឺនអក្សរ ក្រៅពីបុព្វកថា និងសេចក្តីបញ្ចប់ គឺបានចែកជា៥ជំពូក ពោលគឺ ទី១មនុស្សជាតិឈរលើផ្លូវបំបែកនៃប្រវត្តិសាស្រ្ត ទី២ដោះស្រាយចំណោទនៃយុគសម័យ និងចក្ខុវិស័យនាពេលអនាគត ទី៣ចាក់រឫសក្នុងវប្បធម៌ និងប្រវត្តិសាស្រ្តដ៏យូរលង់ ទី៤មិនត្រឹមតែមានទិសដៅទេ ថែមទាំងមានផ្លូវសម្រាប់សម្រេច និងទី៥ ប្រទេសចិន មិនត្រឹមតែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំង ជាអ្នកប្រតិបត្តិទៀតផង៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជា

To Top