ប៉េកាំង៖ ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបន្ថែមក្រុមហ៊ុន និងបុគ្គលរបស់ចិនទៅក្នុងបញ្ជីជាតិ ដែលបានកំណត់ជាពិសេស និងបុគ្គល ដែលត្រូវបានរារាំង (SDN)” សម្រាប់អ្វីដែលហៅថា ការតភ្ជាប់ទៅនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបំពានទណ្ឌកម្មឯកតោភាគី និងយុត្តាធិការអាវុធវែង ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ រារាំងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិធម្មតា និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងបុគ្គលចិន។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដោយគ្មានមូលដ្ឋានលើក្រុមហ៊ុន និងបុគ្គលចិន ដោយបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា