ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី ៖ ទស្សវត្សរ៍កន្លងមកនេះ បង្ហាញឲ្យឃើញពីលទ្ធផល ប្រកបដោយផ្លែផ្កា នៃការកសាងសហគមន៍ ពិភពលោកនៃអនាគតរួមគ្នា

ប្រភព៖ AFP

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ការកសាងសហគមន៍ ពិភពលោកនៃអនាគតរួមគ្នា បានទទួលនូវសមិទ្ធផល ប្រកបដោយផ្លែផ្កា ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ក៏ជាសមាជិក នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ដែលបង្ហាញ ក្រដាសសមួយ ដែលមានចំណងជើងថា “សហគមន៍សកលនៃអនាគតរួមគ្នា ស្ដីពីសំណើ និងសកម្មភាពរបស់ប្រទេសចិន” ។

លោកបានលើកឡើងថា ប្រទេសចិន បានកសាងសហគមន៍នៃអនាគតរួមគ្នាជាមួយប្រទេស និងតំបន់រាប់សិប ដោយកត់សម្គាល់ថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងសន្តិសុខសកលដែលស្នើឡើងដោយប្រទេសចិន បានទទួលការគាំទ្រពីប្រទេសជាង ១០០ ហើយគំនិតផ្តួចផ្តើម អរិយធម៌សកល បានទទួលមតិរិះគន់ជាវិជ្ជមាន ពីប្រទេសមួយចំនួន។​

លោក​បានបន្ថែមថា ប្រទេសចិន ក៏បានស្នើដំណោះស្រាយ សម្រាប់ឆ្លើយតបទៅនឹង បញ្ហាប្រឈមជាសាកលធំៗ ក្នុងវិស័យដូចជា សុខភាព ការប្រែប្រួលអាកាសធាតុ និងសន្តិសុខតាមអ៊ីនធឺណិត។

លោក ​បានកត់សម្គាល់ថា ចក្ខុវិស័យនៃសហគមន៍ ពិភពលោកនៃអនាគតរួមគ្នា ត្រូវបានសរសេរទៅក្នុង ដំណោះស្រាយរបស់សភាអង្គការ សហប្រជាជាតិ សម្រាប់រយៈពេល ៦ឆ្នាំជាប់ៗគ្នា ហើយត្រូវបានបញ្ចូល ក្នុងដំណោះស្រាយ និងសេចក្តីប្រកាសយន្តការពហុភាគីមួយចំនួន​ ចក្ខុវិស័យ​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ ​គាំទ្រ​ជាពិសេសបណ្ដា​ប្រទេស ​កំពុង​អភិវឌ្ឍន៍ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top