បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងអាចដាក់ពាក្យសុំព្យួរទោស រយៈពេល ១ ឆ្នាំរបស់លោក បន្ទាប់ពីលោក បានជាប់ពន្ធនាគារ រយៈពេលប្រាំមួយខែ រហូតដល់ខែកុម្ភៈឆ្នាំក្រោយ។ នេះបើតាមព្រឹទ្ធសមាជិកគឺលោក Somchai Sawangkarn បានប្រាប់សារព័ត៌មានកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Somchai ដែលជាប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃព្រឹទ្ធសភា ទទួលបន្ទុកសិទ្ធិមនុស្ស សិទ្ធិ និងសេរីភាព និងការការពារអ្នកប្រើប្រាស់ បាននិយាយថា លោកថាក់ស៊ីន បានស្ថិតនៅក្នុង មន្ទីរឃុំឃាំង របស់នាយកដ្ឋានកែតម្រូវតាំងពីថ្ងៃទី ២២ ខែសីហា ហើយពេលវេលា ដែលលោកបានចំណាយពេលនៅក្នុងមន្ទីរពេទ្យ ត្រូវបានចាត់ទុកថា ជាម៉ោងជាប់ទោស។ ដូច្នេះលោក ថាក់ស៊ីន នឹងបញ្ចប់ការជាប់ពន្ធនាគាររយៈពេល៦ខែក្នុងខែកុម្ភៈ។
លោក Somchai បាននិយាយថា អ្នកទោសអាចស្នើសុំការព្យួរទោស ឬ សម្រាលទោសពីព្រះមហាក្សត្រ បន្ទាប់ពីពួកគេបានអនុវត្តទោសមួយភាគបី ឬប្រាំមួយខែនៃទោសរបស់ពួកគេ ដោយបន្ថែមថា ការព្យួរ និងការសម្រាលទោសត្រូវបានផ្តល់ជាញឹកញាប់ក្នុងឱកាសពិសេស ដូចជាថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ (២៨ខែកក្កដា) បុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ Bhumibol (ថ្ងៃទី ៥ ខែធ្នូ) និង បុណ្យចម្រើនព្រះជន្មរបស់ម្ចាស់ក្សត្រី Sirikit (ថ្ងៃទី ១២ ខែសីហា) ។
លោកបានបន្ថែមថា លក្ខខណ្ឌមួយសម្រាប់ការទទួលការព្យួរទោសគឺអ្នកទោសមានអាយុលើសពី ៧០ ឆ្នាំ ដែលមានន័យថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ គឺមានសិទ្ធិហើយ ។ លោក Somchai បាននិយាយទៀតថា អ្នកទោសដែលបានទទួលការព្យួរទោស អាចស្នាក់នៅក្នុងផ្ទះដោយមិន ចាំបាច់ពាក់ខ្សែដៃ ត្រួតពិនិត្យអេឡិចត្រូនិច (EM)។ ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែអាចត្រូវបានរារាំង មិនឱ្យចាកចេញពីព្រះរាជាណាចក្រថៃ៕
ប្រែសម្រួលៈ ណៃ តុលា