បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបង្ហាញរបាយការណ៍ នៅក្នុងកិច្ចប្រជុំមន្ត្រី ក្រសួងកាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែនបន្តទទួលរង ការខាតបង់យ៉ាងធ្ងន់ធ្ងរ ជិត៤ខែក្នុងប្រតិបត្តិការ វាយបកដ៏ខ្លាំងក្លារបស់ខ្លួន ។
យោងតាមការការ ដកស្រង់សេចក្តីថ្លែងការណ៍ របស់លោកនៅ ក្នុងកិច្ចប្រជុំនេះ ដោយកាសែត RT លោករដ្ឋមន្ត្រីបានអះអាងថា កងកម្លាំងយោធា របស់រដ្ឋាភិបាលទីក្រុងកៀវ បានបាត់បង់ទាហាន ដល់ទៅជាង ១៧ ០០០ នាក់គិតនៅត្រឹមខែកញ្ញាប៉ុណ្ណោះ។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ប្រទេសអ៊ុយក្រែន ក៏បានរកការខូតខាតសម្ភារៈយោធា ជាង២៧០០ផងដែរ ក្នុងរយៈពេលដូចគ្នានេះ។
ក្នុងនោះបញ្ជីនៃផ្នែករឹង ដែលត្រូវបានបំផ្លាញ ដោយកងកម្លាំងរុស្ស៊ីរួមមាន រថក្រោះប្រយុទ្ធថ្មើរជើង Bradley ផលិតដោយសហរដ្ឋអាមេរិកចំនួន៧គ្រឿង រថក្រោះ Leopard ផលិតដោយប្រទេសអាឡឺម៉ង់ ចំនួន២គ្រឿង និងរថក្រោះ Challenger ផលិតដោយអង់គ្លេស មួយគ្រឿង ក៏ដូចជាបំណែកកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិកចំនួន៧៧គ្រឿង និងកាំភ្លើងបាញ់ ដោយស្វ័យប្រវត្តិចំនួន៥១គ្រឿង ពីប្រទេសអាល្លឺម៉ង់ផងដែរ។
ទោះបីជាយ៉ាងណាក្តី ទីក្រុងគៀវមិនបង្ហាញ ស្ថិតិអំពីការខាតបង់ផ្នែកយោធារបស់ខ្លួនទេ ប៉ុន្តែមន្ត្រី អ៊ុយក្រែន បានទទួលស្គាល់ថា ការវាយលុកនេះបានទទួលជោគជ័យតិច ជាងការរំពឹងទុក ហើយកំពុងត្រូវបានចំណាយយ៉ាងធ្ងន់ធ្ងរ ដល់កងទ័ពខណៈដែលអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនក៏មានការសង្ស័យ កាន់តែខ្លាំងឡើងអំពីការរំពឹងទុក សម្រាប់ប្រតិបត្តិការនេះ ៕
ប្រែសម្រួល៖ស៊ុនលី