ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទស្សនៈ ស្តីពីការកសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ ជាចម្លើយរបស់ចិនចំពោះ “សំណួរយុគសម័យ”

ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ រយៈពេល១០ឆ្នាំ គ្រាន់តែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែពេលវេលានេះ អាចធ្វើឱ្យទស្សនៈមួយ ប្រមូលផ្តុំនូវកម្លាំង ដែលអាចកែប្រែពិភពលោក ។
គំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់និងផ្លូវ” បានគៀងគរទុនវិនិយោគ ចំនួនជិតមួយទ្រីលានដុល្លារអាមេរិក បានជំរុញឱ្យមនុស្សចំនួន៤០លាននាក់ នៅលើពិភពលោកទាំងមូលបំរះខ្លួន ចេញពីភាពក្រីក្រ ខណៈដែលជំងឺកូវីដ១៩ រីករាលដាលនៅទូទាំងពិភពលោក វ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្រ របស់ចិនត្រូវបានប្រទេស ជាច្រើនចាត់ទុកថាជា “ច្នាំការពារអាយុជីវិត” ។ ល។ នៅពីក្រោយនេះ គឺដោយសារទស្សនៈ ស្តីពីការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ដែលលើកឡើងដោយប្រទេសចិនបាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំង ។

កាលពីខែមីនា ឆ្នាំ២០១៣ ខណៈពេលថ្លែងសុន្ទរកថា នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ក្រុងម៉ូស្គូ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ជាលើកដំបូងនូវទស្សនៈ ស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ បន្ទាប់មក ទស្សនៈនេះ ត្រូវបានបំពេញបន្ថែមនិងរីកចម្រើន ទៅមុខជាបន្តបន្ទាប់ ហើយត្រូវបានដាក់បញ្ចូល ក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ព្រមទាំងត្រូវបានដាក់បញ្ចូល ក្នុងសេចក្តីសម្រេចចិត្ត ឬសេចក្តីប្រកាសរបស់យន្តការពហុភាគី ដូចជា អង្គការសហប្រតិបតិ្តការសៀងហៃ និងប្រទេស BRICS ជាដើម ដែលត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ។ តើមូលហេតុនៅពីក្រោយគឺអ្វីទៅ ?

នៅថ្ងៃទី២៦ ខែកញ្ញា ប្រទេសចិន បានចេញផ្សាយជាផ្លូវការ នូវសៀវភៅសក្រោមចំណងជើងថា «ពួតដៃគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការ របស់ប្រទេសចិន» ដែលបានឧទេ្ទសនាម ដោយគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងសមិទ្ធផលជាក់ស្តែង របស់ទស្សនៈស្តីពីការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។

ទស្សនៈនេះផ្តួចផ្តើមឱ្យជំរុញការកសាងពិភពលោក ប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខជាទូទៅ វិបុលភាពរួម ការបើកទូលាយ បរិយាប័ន្ន និងស្រស់ស្អាត ប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ច សកល ដែលពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ធ្វើឱ្យបណ្តាប្រទេសនានា ក្លាយជាអ្នកចូលរួម អ្នករួមចំណែក និងជាអ្នកទទួលបានផលប្រយោជន៍ នៃសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ អាចឃើញថា ទស្សនៈនេះបានបំបែកគំនិត អនុត្តរភាព របស់ប្រទេសមួយចំនួនតូច និងមានភាពស៊ីសង្វាក់គ្នា ជាមួយក្តីរំពឹងទុកនិងការស្វែងរក របស់ប្រជាជន នៃបណ្តាប្រទេសនានា ចំពោះសន្តិភាព ការអភិវឌ្ឍ សមភាពនិងយុត្តិធម៌ ទស្សនៈនេះបានឆ្លុះបញ្ចាំង ពីគំនិតពិសេសរបស់ចិន ចំពោះទិសដៅអភិវឌ្ឍន៍ របស់មនុស្សជាតិដែលញ៉ាំង ឱ្យសហគមន៍អន្តរជាតិមានប្រតិកម្ម គាំទ្រយ៉ាងទូលំទូលាយ ។

លោក Robert Kuhn ប្រធានមូលនិធិ Kuhn របស់អាមេរិក បានលើកឡើងថា ទស្សនៈនេះ “សមស្របនឹងតម្រូវការ នៃយុគសម័យយើង ដែលមានភាពច្របូកច្របល់ ” ។ លោក Martin Jacques សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Cambridge របស់អង់គ្លេសបានវាយតម្លៃថា ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ ជាព្រឹតិ្តការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានកាលពីមុន ហើយក៏ជាការច្នៃប្រឌិតថ្មីដ៏មហិមា ដែលអាចកែប្រែពិភពលោកផងដែរ ។

ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ មិនត្រឹមតែមានទស្សនទានដ៏ល្អបវរប៉ុណ្ណោះទេ ថែមទាំងក៏មានមធ្យោបាយ អនុវត្តនិងគម្រោងប្រតិបតិ្តផងដែរ ។ សូមយកកិច្ចសហប្រតិបតិ្តការ វាងប្រទេសកំពុងអភិវឌ្ឍន៍ជាឧទាហរណ៍ ក្នុងនាមជាប្រទេសកំពុង អភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក និងរដ្ឋសមាជិកមួយនៃ “សកលខាងត្បូង” ប្រទេសចិន បានធ្វើកិច្ចសហប្រតិបតិ្តការ ជាមួយអង្គការអន្តរជាតិចំនួនជិត២០ បានអនុវត្តគម្រោងចំនួនជាង ១៣០នៅប្រទេសចំនួនជិត៦០ ដូចជាប្រទេសអេត្យូពី ប៉ាគីស្ថាន និងនីហ្សេរីយ៉ាជាដើម ដែលគ្របដណ្តប់លើវិស័យ ដូចជាការកាត់បន្ថយភាព ក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩និងបម្រែបម្រួលអាកាសធាតុជាដើម មនុស្សដែលទទួលបាន ផលប្រយោជន៍មានចំនួនលើសពី៣០លាននាក់ ។ អនុលោមតាមរបាយការណ៍ របស់ធនាគារពិភពលោកបានឱ្យដឹងថា ដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”នឹងនាំមកនូវផលកំរៃចំនួន១,៦ទ្រីលានដុល្លារ អាមេរិកដល់ពិភពលោកទាំងមូល ។
យុគសម័យថ្មីត្រូវមានទស្សនៈថ្មី ។ ប្រឈមនឹងការសាកល្បងសកល បណ្តាប្រទេសនានាហាក់ ដូចជាជិះលើនាវាយក្សតែមួយ ។ មិនថានៅអនាគតមេឃស្រឡះ ឬមេឃភ្លៀង ការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top