ព័ត៌មានអន្តរជាតិ

ឡាវ ប្ដេជ្ញាពង្រឹងសន្ដិសុខជាតិ ប្រឆាំងនឹងកងកម្លាំងអរិយភាព

ប្រភព ៖ xinhua

វៀងច័ន្ទ៖ ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត បានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខជាតិ នេះបើយោងតាមការចុះផ្សាយ​ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក ថងលូន បានកោតសរសើរ ចំពោះការងារដែលទទួលបានជោគជ័យ ដោយក្រសួងទាំងពីរ ដោយថា កងទ័ព និងកងកម្លាំងសន្តិសុខ ត្រូវបានដាក់យ៉ាងល្អ ដើម្បីបន្តធានាស្ថិរភាពនយោបាយ នេះបើតាមការចុះ ផ្សាយសារព័ត៌មាន Laophattana។

លោក​បាន​ណែនាំ​ឲ្យ​ក្រសួង​ទាំង​ពីរ​រក្សា​សន្តិភាព​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ កសាង​មូលដ្ឋាន​នយោបាយ​រឹងមាំ​ជាង​មុន សម្រាប់​ការ​អភិវឌ្ឍ​ជនបទ​ឲ្យ​បាន​ទូលំទូលាយ និង​ទប់ស្កាត់​ដាច់ខាត​រាល់ ​ឧបាយកល​ពី​កម្លាំង​អរិភាព។

លោក ថងលូន ក៏បានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសសង្គមនិយមជាបងប្អូន និងប្រទេសជាមិត្តផ្សេងទៀត ដែលកំពុងមានការរីកចម្រើន ដើម្បីពង្រឹងការអភិវឌ្ឍកងកម្លាំងយោធា និងសន្តិសុខរបស់ប្រទេសឡាវ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top