តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងកាតា កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមប្រតិបត្តិការធនាគារ ដើម្បីឱ្យអ៊ីរ៉ង់ អាចប្រើប្រាស់មូលនិធិ ដែលមិនទាន់បានបង្កករបស់ខ្លួន ដែលទើបផ្ទេរទៅឱ្យធនាគារកាតា។
នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីដូហា នៃប្រទេសកាតា ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់លោក Mohammad Reza Farzin និងសមភាគីកាតារបស់លោក Bandar bin Mohamed bin Saud al-Thani ក៏បានពិភាក្សាអំពីវិធីពង្រីកទំនាក់ទំនងហិរញ្ញវត្ថុ និងធនាគារទ្វេភាគីផងដែរ។
អភិបាលទាំងពីរ បានចង្អុលបង្ហាញពីសមត្ថភាពសេដ្ឋកិច្ច ជាច្រើនរបស់ប្រទេសរបស់ពួកគេ និងឱកាសចម្រុះ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ដោយគូសបញ្ជាក់ពីភាពចាំបាច់ សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារជាមួយគ្នាទៅវិញទៅមក ។
នៅថ្ងៃទី១៨ ខែកញ្ញា លោក Farzin បានលើកឡើងថា ទ្រព្យសកម្មរបស់អ៊ីរ៉ង់ ដែលពីមុនត្រូវបានបង្កកនៅក្នុងធនាគារកូរ៉េខាងត្បូង មានចំនួនប្រហែល ៥,៩៤ពាន់លានដុល្លារអាមេរិក ត្រូវបានផ្ទេរទៅគណនីអ៊ីរ៉ង់ចំនួន៦ នៅក្នុងធនាគារកាតាចំនួនពីរ។
គួរបញ្ជាក់ថា ការមិនបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងក្រុងដូហារវាងក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន ដែលភាគីទាំងពីរក៏បានដោះដូរអ្នកទោស ១០ នាក់ផងដែរ ដោយភាគីនីមួយៗដោះលែង ៥ នាក់៕ ប្រែសម្រួល ឈូក បូរ៉ា