ព័ត៌មានអន្តរជាតិ

អាជ្ញាធរហ្វីលីពីន រឹបអូសថ្នាំញៀន ប្រភេទកូកាអ៊ីនជាង ១៤គីឡូ នៅអាកាសយាន្ដដ្ឋាន ទីក្រុងម៉ានីល

ប្រភព៖ Xinhua

ម៉ានីល៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានរឹបអូសថ្នាំញៀនកូកាអ៊ីន ១៤,៣៦គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ពីស្ត្រីជនជាតិសិង្ហបុរីពីរនាក់ ដែលត្រូវគេចោទប្រកាន់ថា បានព្យាយាមរត់ពន្ធគ្រឿងញៀនខុសច្បាប់។

នៅក្នុងរបាយការណ៍ដំបូង ក្រុមការងារអន្តរទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងថា ជនសង្ស័យដែលមានអាយុ ៦៣ និង ៣៩ឆ្នាំបានមកដល់ពីទីក្រុងដូហា ប្រទេសកាតា។

របាយ​ការណ៍​បាន​បន្ថែម​ថា ថ្នាំ​ដែល​វេចខ្ចប់​ក្នុង​គ្រាប់​ចំនួន ៣៤១ គ្រាប់​នៅ​ក្នុង​កំប៉ុង​ខូគី​ចំនួន ៤ និង​ធុង​ផ្ទុក​បន្ទះ​សៀគ្វី​ពីរ​មាន​តម្លៃ​ជាង ៧៦ លាន​ប៉េសូ (ប្រហែល ១,៣ លាន​ដុល្លារ) ដោយវត្ថុទាំងនោះត្រូវបានគេរាយការណ៍ថា បានរកឃើញតាមរយៈដំណើរការត្រួតពិនិត្យកាំរស្មីអ៊ិច៕
ប្រែសម្រួល ឈូក បូរ៉ា

To Top