ព័ត៌មានអន្តរជាតិ

ពិធីបដិសណ្ឋារកិច្ច អបអរសាទរ ខួប៧៤ឆ្នាំ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន បើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថាគន្លឹះ

ពិធីបដិសណ្ឋារកិច្ចអបអរ សាទរខួប៧៤ឆ្នាំ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង នៅយប់ថ្ងៃទី២៨ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ច ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

ជាបឋម លោក Xi Jinping តំណាងឱ្យមជ្ឈិមបក្សកុម្មុនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនគ្រប់ជនជាតិ មេបញ្ជាការនិងយោធិន នៃកងទ័ពរំដោះប្រជាជន របស់ប្រទេសចិន កងប៉ូលិសប្រដាប់អាវុធ បក្សប្រជាធិបតេយ្យនានា និងឥស្សរជនក្រៅបក្ស សម្តែងការសួរសុខទុក្ខដ៏ស្មោះត្រង់ ចំពោះបងប្អូនជនរួមជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ បងប្អូនជនរួមជាតិតៃវ៉ាន់ និងបងប្អូនជនរួមជាតិ នៅឯនាយសមុទ្រ ព្រមនិងថ្លែងអំណរគុណដោយស្មោះត្រង់ ដល់ប្រទេសមេត្រីភាព និងមិត្តភក្តិអន្តរជាតិ ដែលយកចិត្តទុកដាក់ និងគាំទ្រ ការកសាងទំនើបកម្មចិន ។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើម នៃការអនុវត្តស្មារតីសមាជបក្ស កុម្មុយនីស្តចិនលើកទី២០ ។ ប្រទេសចិន គ្រោងផែនការទូទៅ នៃការបង្កានិង គ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញយ៉ាងសកម្មឱ្យសេដ្ឋកិច្ច បន្តស្តារឡើងវិញ ជំរុញយ៉ាងសកម្ម នូវការបើកទូលាយ ចំពោះបរទេស ការច្នៃប្រឌិតប ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង គាំពារអធិបតេយ្យភាព សន្តិភាពនិង ផលប្រយោជន៍ របស់ប្រទេសជាតិយ៉ាង មុតមាំ សេដ្ឋកិច្ចមាននិន្នាការល្អប្រសើរឡើងវិញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានសម្រេចយ៉ាងពិតជាក់ស្តែង។
លោក Xi Jinping បានគូស បញ្ជាក់ថា យើងគួរ តែប្រកាន់ខ្ជាប់ការ អភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវយុទ្ធសាស្រ្តបើកទូលាយ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នានិងឈ្នះ-ឈ្នះ គាំពារសច្ចយុត្តិធម៌ អន្តរជាតិ អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ជំរុញការអនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខ សកល គំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការកសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top