ព័ត៌មានអន្តរជាតិ

ទោះឃ្លាតឆ្ងាយ ពីគ្នាយ៉ាងណា ក៏នៅតែអាចជួបជុំគ្នា ក្នុងពេលនេះ

ថ្ងៃបុណ្យសែនព្រះខែ បានបង្កប់នូវការស្វែង រកដ៏ល្អបវររបស់ប្រជាជន សម្រាប់ការជួបជុំគ្នា និងភាពសុខដុមរមនា ហើយផ្ទុក នូវមនោសញ្ចេតនា យ៉ាងក្រាស់ក្រែល ចំពោះគ្រួសារនិងប្រទេសជាតិ ។
នៅថ្ងៃមុនថ្ងៃបុណ្យសែន ព្រះខែ នៅឆ្នាំ១៩៨៦ លោក Xi Jinping ដែលពេលនោះកាន់មុខតំណែង ជាអភិបាលរងក្រុង Xiamen បានជិះកង់ ហើយនាំយកនំព្រះខែចំនួនពីរ ប្រអប់ឆ្ពោះទៅកាន់អន្តេវាសិកដ្ឋាន នៃសាកលវិទ្យាល័យXiamen ដើម្បីអបអរសាទរថ្ងៃបុណ្យនេះ ជាមួយនិស្សិត នេះបានធ្វើឱ្យនិស្សិត ដែលនៅឆ្ងាយពីគ្រួសារ មានអារម្មណ៍ដូចជាក្នុងផ្ទះ ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ មិនថា ពួកគេជាយុវជនរៀនសូត្រ នៅកន្លែងផ្សេង ឬរស់នៅឆ្ងាយពីស្រុកកំណើតទេ លោកXi Jinping តែងតែយកចិត្តទុកដាក់ ចំពោះពួកគេ ហើយក៏ជូនពរពួកគេ នៅពេលថ្ងៃបុណ្យ ប្រពៃណីសំខាន់ៗ ។
នៅមុនថ្ងៃបុណ្យសែនព្រះខែ នៅឆ្នាំ២០១៥ ពេលអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ជនជាតិចិន រស់នៅអាមេរិក នៅទីក្រុងSeattle លោកXiJinpingបានជូនពរ ដល់ប្រជាជនចិនក្នុងតំបន់ ដោយថ្លែងថា “យើងមកអាមេរិកលើកនេះ បាននាំយកនំព្រះខែ ពីស្រុកកំណើត នេះជាទឹកចិត្តបន្ដិចបន្ដួច របស់ប្រជាជននៃមាតុភូមិ ។

ក្នុងពិធីបុណ្យប្រពៃណីនីមួយៗ លោកXi Jinpingប្រធានរដ្ឋចិនសុទ្ធតែមកជួបប្រជាជន ដើម្បីនិយាយជាមួយប្រជាជន សួរសុខទុក្ខ ស្តាប់សំឡេងប្រជាជន ជូនពរជ័យនិងភ្លក់រសជាតិ នៃវប្បធម៌ប្រពៃណីជាមួយប្រជាជន ។ ពេលថ្ងៃបុណ្យប្រពៃណី បានក្លាយទៅជាចំណងវប្បធម៌ ដែលត្រូវបានចារនៅក្នុងហ្សែន របស់ជនជាតិចិននៅទូទាំងពិភពលោក ហើយនៅពេលដែលប្រវត្តិសាស្ត្រ ត្រូវបានដាក់បញ្ចូលទៅក្នុងជីវភាពសម័យទំនើប ទំនុកចិត្តផ្នែកវប្បធម៌ របស់ខ្លួនបានបង្កើត ទៅជាទីជ្រកកោន ផ្នែកស្មារតី របស់ប្រជាជនចិនទាំងអស់ ហើយក្លាយជាកម្លាំង ដ៏ជ្រាលជ្រៅនិងយូរអង្វែង នៅក្នុងបេះដូងរបស់ប្រជាជនចិន ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top