វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថាខ្លួនរក្សាការរំពឹងទុករបស់ខ្លួនថា ប្រទេសចិន នឹងសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនប្រហែល ៥ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យ IMF លោកស្រី Julie Kozack បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “នៅលើប្រទេសចិន អ្វីដែលយើងបានឃើញនាពេលថ្មីៗនេះ គឺជាការធ្លាក់ចុះនៃសេដ្ឋកិច្ចចាប់តាំងពីត្រីមាសទីមួយមក។
ការព្យាករណ៍លម្អិតនឹងត្រូវបានផ្តល់ជូននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលកំណត់សម្រាប់ការចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ធនាគារពិភពលោក-IMF នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា