ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ Su-57 ជំនាន់ទី៥ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិដោយក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី។
លោក Manturov បានឲ្យដឹងថា យន្តហោះចម្បាំងបានឆ្លងកាត់វដ្តពេញលេញនៃការធ្វើតេស្តរោងចក្រ ហើយត្រូវបានសាកល្បងក្នុងរបៀបប្រតិបត្តិការផ្សេងៗដោយអ្នកបើកយន្តហោះយោធា។
លោក Yuri Slyusar អគ្គនាយកក្រុមហ៊ុន United Aircraft Corporation បានឲ្យដឹងថា នៅសល់នៃយន្តហោះចម្បាំងជំនាន់ទី៥ ដែលគ្រោងនឹងចែកចាយនៅឆ្នាំនេះ គឺនៅក្នុងរោងចក្រដំឡើងចុងក្រោយ ឬនៅស្ថានីយ៍សាកល្បងហោះហើរ។
លោកបានបន្ថែមថា ពួកគេបានប្រគល់ Su-35S បាច់ទី៣ នៅឆ្នាំនេះ ហើយក្រុមបន្ទាប់បានត្រៀមខ្លួនសម្រាប់ការផលិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យន្ថហោះចម្បាំងប្រភេទ Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានមុខងារច្រើនរបស់រុស្ស៊ី។ វាមានលក្ខណៈពិសេសល្បឿនលឿនជាងសំឡេង អាវុធខាងក្នុង កូដសម្រាប់ស្រូបវិទ្យុទាក់ទង និងឧបករណ៍ស្មុគស្មាញចុងក្រោយបំផុត ដែលត្រូវបានបំពាក់នៅលើយន្តហោះ៕
ប្រែសម្រួល ឈូក បូរ៉ា