បរទេស៖ ភ្លាមៗដែលភ្លៀងធ្លាក់ខ្លាំងនៅភាគឦសាន នៃសហរដ្ឋអាមេរិក បានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅទូទាំងតំបន់ធំ នៃទីក្រុងញូវយ៉ក Long Island និង នៅ Hudson Valley កាលពីថ្ងៃសុក្រ ដែលនាំឱ្យអភិបាលក្រុងលោកស្រី Kathy Hochul និងអភិបាលក្រុងញូវយ៉កលោក Eric Adams ប្រកាសអាសន្ន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ដល់ទៅប្រាំអ៊ីញ តាមសេចក្តីរាយការណ៍បានវាយលុកភាគខាងត្បូងទីក្រុងញូវយ៉ក នៅព្រឹកព្រលឹមថ្ងៃសុក្រ ផ្លូវក្នុងទីក្រុងជាច្រើន និងជាងពាក់កណ្តាល នៃប្រព័ន្ធរថភ្លើងក្រោមដីក្នុងទីក្រុងមិនអាចដំណើរការបាន នៅម៉ោងមមាញឹកពេលព្រឹក។
ផ្លូវដែក MetroNorth ដែលបម្រើដល់ Hudson Valley បានឃើញផ្នែកខ្លះត្រូវបានផ្អាក។ ផ្លូវហាយវេសំខាន់ៗជាច្រើនដែលឆ្លងកាត់ Long Island, Queens and Brooklyn មិនអាចឆ្លងកាត់បានដោយសារទឹកជ្រៅ។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីទឹកភ្លៀងធ្លាក់ចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី និងសូម្បីតែចំណតឡានក្រុងដែលនៅជិតនោះក៏ហាក់ដូចជាលិចទឹក ហើយផ្លូវចតរថយន្តបានប្រែក្លាយទៅជាបឹងនៃរថយន្តបណ្តែតទឹកដោយសារភ្លៀងធ្លាក់។
លោកស្រី Hochul និង លោក Adams បានព្រមានប្រជាជនក្រុងញូវយ៉កឱ្យស្នាក់នៅក្នុងផ្ទះដោយសារ “អាកាសធាតុភ្លៀងខ្លាំង” ៕ ប្រែសម្រួលៈ ណៃ តុលា