ព័ត៌មានអន្តរជាតិ

អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ធ្លាក់ចុះមកនៅត្រឹម ៤,៣ភាគរយ ក្នុងខែកញ្ញា

ប្រភព៖ Xinhua

ព្រុចសែល៖ អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះមកនៅត្រឹម ៤,៣ភាគរយក្នុងខែកញ្ញាពី ៥,២ភាគរយនៅក្នុងខែសីហា នេះបើតាមការស្ថិតិរបស់ Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប។

តម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់ គឺជាកត្តាជំរុញដ៏សំខាន់នៃអត្រាអតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលមានសមាជិកចំនួន ២០។ អត្រាអតិផរណានៅទីនេះគឺ ៨,៨ ភាគរយនៅក្នុងខែកញ្ញាធៀបនឹង ៩,៧ភាគរយនៅក្នុងខែសីហា។

អត្រាអតិផរណាតម្លៃសេវាកម្មប្រចាំឆ្នាំបានធ្លាក់ចុះពី ៥,៥ ភាគរយនៅក្នុងខែសីហាមក ៤,៧ភាគរយនៅក្នុងខែកញ្ញា។ តម្លៃនៃទំនិញ មិនមែនឧស្សាហកម្មបានមើលឃើញថា អតិផរណាប្រចាំឆ្នាំធ្លាក់ចុះពី ៤,៧ភាគរយនៅក្នុងខែសីហាមក ៤,២ភាគរយនៅក្នុងខែកញ្ញា។

ការរួមចំណែកនៃតម្លៃថាមពលទៅនឹងអតិផរណាប្រចាំឆ្នាំ គឺអវិជ្ជមាន។ អត្រានេះគឺ -៤,៧ភាគរយនៅក្នុងខែកញ្ញាសូម្បីតែតិចជាង -៣,៣ ភាគរយនៅក្នុងខែសីហា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តាមប្រទេសនីមួយៗ អត្រាអតិផរណាខ្ពស់បំផុតពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានកត់ត្រាក្នុងប្រទេសស្លូវ៉ាគី (៨,៩ភាគរយ) ក្រូអាស៊ី (៧,៣ភាគរយ) និងស្លូវេនី (៧,១ភាគរយ) ។

លោក Bert Colijn សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន ING សម្រាប់តំបន់ចាយប្រាក់ អឺរ៉ូបានអត្ថាធិប្បាយថា “អតិផរណាបានធ្លាក់ ចុះច្រើនជាងការរំពឹងទុកពី ៥,២ភាគរយ ទៅ ៤,៣ភាគរយនៅក្នុងខែកញ្ញា ដែលជាសញ្ញាលើកទឹកចិត្តមួយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top