ព័ត៌មានអន្តរជាតិ

លោក Stoltenberg៖ អង្គការណាតូ ត្រូវតែ ត្រៀមខ្លួនជាស្រេច សម្រាប់បច្ចេកវិទ្យា Quantum

ប្រភព៖ Xinhua

បរទេស៖ អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) បានបើកសម្ពោធ មជ្ឈមណ្ឌល បច្ចេកវិទ្យាឃ្វីនតុំថ្មីមួយ ដែលមានឈ្មោះថា Deep Tech Lab Quantum (DTL Q) ក្នុងគោលបំណងរក្សាសម្ព័ន្ធភាព ការពារជាតិ នៅជួរមុខនៃបច្ចេកវិទ្យាទំនើប។

ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីរបស់លោក ទៅកាន់ប្រទេសដាណឺម៉ាក អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានចូលរួមជាមួយ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen នៅសន្និសីទ Copenhagen Quantum 2023 ដែលរៀបចំដោយវិទ្យាស្ថាន Niels Bohr ។

លោក Stoltenberg បានផ្តល់សុន្ទរកថាសំខាន់អំពី “តួនាទីនាំមុខ” របស់ដាណឺម៉ាក ក្នុងវិស័យអភិវឌ្ឍន៍បច្ចេកវិទ្យាកង់ទិច និងសារៈសំខាន់សម្រាប់អង្គការណាតូ នៃការត្រៀមខ្លួនជាស្រេច។

លោកបានលើកឡើងថា “វិស័យផ្សេងៗគ្នាត្រូវតែធ្វើការរួមគ្នាក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទូទាំងអង្គការណាតូ។ ទោះបីជាយើងមិនយល់ពីភាពស្មុគស្មាញទាំងអស់ក៏ដោយ យើងយល់ថាវាមានសារៈសំខាន់សម្រាប់សង្គម និងសន្តិសុខរបស់យើង”។

ដោយលើកឡើងពីអត្ថប្រយោជន៍សង្គមនៃភាពជឿនលឿននៃបច្ចេកវិទ្យា quantum សម្រាប់ថ្នាំពេទ្យ និងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ លោក Frederiksen បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍ យោធាដ៏មានសក្តានុពល របស់ខ្លួនសម្រាប់អង្គការណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top