ព័ត៌មានអន្តរជាតិ

វៀតណាម រំពឹងថា នឹងទទួលបានភ្ញៀវ បរទេស១៣លាននាក់ នៅឆ្នាំនេះ ជាមួយនឹងការលើកលែង ទិដ្ឋាការថ្មី និងគោលនយោបាយ ទិដ្ឋាការអេឡិចត្រូនិក

VNA/VNS

បរទេស៖ ក្នុងសកម្មភាពឆ្លុះបញ្ចាំងពីសក្ដានុពល នៃវិស័យទេសចរណ៍ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (MoCST) កំពុងរៀបចំស្នើឱ្យមានការកើន ឡើងដល់គោលដៅ ទេសចរណ៍អន្តរជាតិ ក្នុងឆ្នាំនេះ ដោយកំណត់គោលដៅទេសចរណ៍ ដែលមានសក្តានុពលចំនួន ១៣លាននាក់ អំឡុងពេលរដូវ សម្បូរភ្ញៀវទេសចរ។

យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងនឹងស្នើរដ្ឋាភិបាល ផ្លាស់ប្តូរគោលដៅទេសចរណ៍ អន្តរជាតិពី ៨លាននាក់ ទៅ ១២,៥ លាននាក់ ទៅ១៣ លាននាក់សម្រាប់ឆ្នាំ ២០២៣ ។

តួលេខនេះតំណាង ឱ្យការកើនឡើងប្រហែល ១៥៦ ភាគរយបើប្រៀបធៀប ទៅនឹងផែនការចំនួន ៨លាន ដែលបានកំណត់នៅដើមឆ្នាំ ២០២៣ មុនពេលប្រទេសចិនបានប្រកាស ជាផ្លូវការនូវការសម្រេចចិត្ត របស់ខ្លួនក្នុងការបើកព្រំដែនឡើងវិញ និងបន្តសកម្មភាព ទេសចរណ៍អន្តរជាតិឡើងវិញ ។ គោលដៅបានសម្រេចរួចហើយ នៅក្នុងខែកញ្ញា ជាមួយនឹងភ្ញៀវទេសចរជិត៩លាននាក់ ចូលមកប្រទេសក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។ គួរជម្រាបថា មុនជំងឺរាតត្បាត វៀតណាមទទួលបានភ្ញៀវ បរទេសចំនួន ១៨លាននាក់ក្នុងឆ្នាំ ២០១៩។

ក្រសួង​ចង់​បង្ហាញ​សំណើ​នេះ ​ព្រោះ​ឧស្សាហកម្ម​ទេសចរណ៍​ នឹង​ឈាន​ចូល​ដល់​រដូវ​សម្បូរទេសចរណ៍​ អន្តរជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ។

ចាប់យកឱកាសពីការ លើកលែងទិដ្ឋាការថ្មី និងគោលនយោបាយទិដ្ឋាការ អេឡិចត្រូនិក ឧស្សាហកម្មទេសចរណ៍រំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិមក វៀតណាមនឹងកើនឡើង យ៉ាងឆាប់រហ័ស។

រដ្ឋបាលទេសចរណ៍វៀតណាម (VNAT) ក្រោម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា កាលពីខែមុន ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,០៥ លាននាក់។ នេះ​ជា​ខែ​ទី​បី​ជាប់​គ្នា​ហើយដែល​វៀតណាម​មាន​ភ្ញៀវ​អន្តរជាតិ​ជាង​មួយ​លាន​នាក់​។

ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរ រាប់បញ្ចូលទាំងពីភ្ញៀវក្នុងស្រុកចំនួន ៩៣,៥លាននាក់ មកទល់ពេលនេះគឺមានចំនួន ៥៣៦,៥ ពាន់ពាន់លានដុង ឬប្រហែល ២២ ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top