ព័ត៌មានអន្តរជាតិ

រថពាសដែកហួសសម័យ ប្រើតាំងពីសង្គ្រាមវៀតណាម ដែលអាមេរិក ឱ្យអ៊ុយក្រែន ត្រូវកម្លាំងពិសេសរុស្ស៊ី ប្រើមីស៊ីលកម្ទេចចោល

រូបភាពពី៖​ AFP

បរទេស៖ អង្គភាពកងកម្លាំងពិសេស Osman របស់រុស្ស៊ីបានកម្ទេចឡានដឹករថពាសដែក M113 របស់អាមេរិក (APC) ដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដឹកនាំនៅតំបន់ Zaporozhye ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានផ្សព្វផ្សាយវីដេអូឃ្លីបមួយ អំពីទាហានរុស្ស៊ី ដែលបានកម្ចាត់រថពាសដែក M113 នៅជិតភូមិ Verbovoye ។

វីដេអូដែលថតបានដោយកាមេរ៉ាពីយន្តហោះគ្មានមនុស្សបើក បង្ហាញពីរថពាសដែកអ៊ុយក្រែនជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរតាមដងផ្លូវវាលមួយ នៅពេលដែលមួយគ្រឿងក្នុងចំណោមរថពាសដែកជាច្រើនគ្រឿង ត្រូវវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ ហើយទីបំផុតរថពាសដែក M113 APC របស់អាមេរិកត្រូវបានបំផ្លាញ។

សូមជម្រាបថា រថពាសដែក M113 APC គឺជាប្រភេតរថពាសដែកដែលប្រើតាំងពីសម័យសង្គ្រាមវៀតណាមដែលហួសសម័យ ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងការផលិតទ្រង់ទ្រាយធំក្នុងខែមករា ឆ្នាំ ១៩៦០ ដែលឥឡូវនេះត្រូវបានផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដើម្បីបោះចោលវាដោយជោគជ័យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top