ការ៉ាកាស៖ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឲ្យដឹងថា ទណ្ឌកម្មឯកតោភាគី ឬវិធានការបង្ខិតបង្ខំ ដែលដាក់ដោយសហរដ្ឋអាមេរិក “គឺជាគ្រោះកាចពិតប្រឆាំង នឹងមនុស្សជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ុនហួ។
នៅក្នុងសុន្ទរកថាទៅកាន់សន្និសិទសភាអន្តរជាតិរុស្ស៊ី-អាមេរិកឡាទីន នៅទីក្រុងមូស្គូ លោក Rodriguez បានថ្កោលទោសវិធានការបង្ខិតបង្ខំឯកតោភាគីថា ជា “ការខុសឆ្គង” ដែលហៅថាទណ្ឌកម្មនៅពេលដែលការពិតវាជាវិធានការធ្វើសង្គ្រាមមិនធម្មតាមួយ។
លោកបានបន្តថា “ពួកគេមានគោលបំណងវាយប្រហារលើស្ថានភាពសុខុមាលភាព ដែលប្រជាជនសម្រេចបានដោយវាយប្រហារសិទ្ធិរបស់ពួកគេក្នុងការទទួលបានសុខភាព បច្ចេកវិទ្យា ការអភិវឌ្ឍន៍ អាហារ វប្បធម៌ និងការអប់រំ”។
លោកបានបន្ថែមថា គោលបំណងពិតប្រាកដនៃទណ្ឌកម្មឯកតោភាគី គឺកាច់ចង្កូតលើ ប្រជាជន និងដកហូតសិទ្ធិរបស់ពួកគេក្នុ ងការជ្រើសរើសរដ្ឋាភិបាល ដែលពួកគេចង់បាន។
យោងតាមលោក Rodriguez យ៉ាងហោចណាស់មានប្រទេសចំនួន ៣០ ឬប្រហែល ២៨ ភាគរយនៃចំនួនប្រជាជនពិភពលោក “ទទួលរងនូវភាពតឹងតែង” នៃទណ្ឌកម្មចំនួន ២៦,១៦២ ដែលដាក់ដោយប្រទេសតែមួយ ។
ដោយក្នុងចិត្តនោះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការផ្លាស់ប្តូរឆ្ពោះ ទៅកាន់ពិភពលោកពហុប៉ូឡា ដោយផ្អែកលើការគោរពគ្នាទៅវិញ ទៅមក អធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានា៕
ប្រែសម្រួល ឈូក បូរ៉ា