ព័ត៌មានអន្តរជាតិ

ប្រទេសថៃជាប់លេខទី១៥ លើពិភពលោក និងលេខ២នៅអាស៊ាន ដែលមានមនុស្សស្លាប់ ដោយសារកាំភ្លើង ២.៨០៤នាក់ ក្នុងឆ្នាំ២០១៩

The nation

បរទេស ៖ យោងតាមការត្រួតពិនិត្យចំនួនប្រជាជន ពិភពលោក ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១៥ នៅលើពិភពលោក ក្នុងការស្លាប់ដោយកាំភ្លើង ជាមួយនឹងមនុស្សចំនួន ២.៨០៤ នាក់ដែលត្រូវបាន សម្លាប់ដោយកាំភ្លើងក្នុងឆ្នាំ ២០១៩ ឬ ៣,៩១ នាក់ក្នុងចំណោមប្រជាជន ១០០.០០០នាក់ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថិតិរួមជាមួយនឹង ការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និងប្រាំនាក់រងរបួស កាលពីល្ងាចថ្ងៃអង្គារ ធ្វើឱ្យប្រទេសដែលមានសន្តិភាពនេះ មិនមានសុវត្ថិភាពទាល់តែសោះ នៅក្នុងក្រសែភ្នែកសហគមន៍ពិភពលោក ។

តារាងចំណាត់ថ្នាក់ពិភពលោកនៃការត្រួតពិនិត្យចំនួនប្រជាជនពិភពលោកនៅក្នុងការស្លាប់ដោយកាំភ្លើង គឺប្រទេសប្រេស៊ីលដែលមានមនុស្ស ៤៩.៤៣៦ នាក់ត្រូវបានសម្លាប់ដោយកាំភ្លើងនៅឆ្នាំ ២០១៩ បន្ទាប់មកដោយសហរដ្ឋអាមេរិក (៣៧.០៣៨នាក់), វ៉េណេស៊ុយអេឡា (២៨.៥១៥នាក់), ម៉ិកស៊ិក (២២.១១៦នាក់), ឥណ្ឌា (១៤.៧១០) និង ប្រទេស កូឡុំប៊ី (១៣.១៦៩នាក់)។

ប្រទេសហ្វីលីពីនស្ថិតក្នុង ចំណាត់ថ្នាក់ទី ៧ នាំមុខគេ ក្នុងចំណាត់ថ្នាក់ នៃការស្លាប់ដោយកាំភ្លើង ក្នុងចំណោមសមាជិកអាស៊ាន ដែលមានចំនួនអ្នកស្លាប់ចំនួន ៩.២៦៧ នាក់ ខណៈដែលប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងឆ្នាំ ២០១៩។

ទន្ទឹមនឹងនេះដែរ ការសិក្សានាពេលថ្មីៗនេះ ធ្វើឡើងដោយ Small Arms Survey (SAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានដាក់ប្រទេសថៃឱ្យជាប់ចំណាត់ថ្នាក់ទី ៥០ នៅលើពិភពលោកក្នុងការកាន់កាប់កាំភ្លើង ដោយប្រជាជន ដោយមនុស្ស ១០០នាក់ គឺមានអាវុធ ១៥ដើម ៕
ប្រែសម្រួលៈ ណៃ តុលា

To Top