ហាណូយ៖ សារព័ត៌មាន Vietnam News បានរាយការណ៍ ដោយដកស្រង់ពី Macro and Poverty Outlook របស់វៀតណាម ដែលចេញផ្សាយដោយធនាគារពិភពលោកនាពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៧ ភាគរយនៅឆ្នាំ២០២៣ ដោយសារតែតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ។
ធនាគារពិភពលោកបានឲ្យដឹងថា តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើននៅឆ្នាំនេះ បើទោះបីជាមានការពង្រីកក្នុងអត្រាយឺតជាងឆ្នាំមុនក៏ដោយ។
អតិផរណាត្រូវបានគេព្យាករណ៍ថា នឹងជាមធ្យម ៣,៥ភាគរយនៅឆ្នាំនេះដោយសារតែការរំពឹងទុកនៃការដំឡើងប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការដោយបន្ទាបបន្ថោកដល់ ៣ភាគរយនៅឆ្នាំ២០២៤ និង ២០២៥ ដោយសន្មត់ថាតម្លៃទំនិញ និងថាមពលមានស្ថេរភាព។
គណនីចរន្តត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងបន្ថែមទៀតដោយសារការងើបឡើងវិញតិចតួចនៃការនាំចេញ ការបន្តការស្ទុះងើបឡើងវិញនៃទេសចរណ៍អន្តរជាតិ និងការផ្ទេរប្រាក់ដែលមានភាពធន់។
ធនាគារអភិវឌ្ឍន៍អាស៊ី បានកែប្រែការព្យាករណ៍របស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៥,៨ភាគរយ ធៀបនឹងការប៉ាន់ប្រមាណពីមុនដែលមាន ៦,៥ភាគរយនៅក្នុងខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា