ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៦រ៉ិចទ័រ វាយប្រហារដែនកោះ មីដាណាវ របស់ប្រទេសហ្វីលីពីន ។
មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ ហៅកាត់ថា GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន នៅវេលាម៉ោង១១និង២១នាទីថ្ងៃពុធនេះ ។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះដែលមានជម្រៅ១២៩,៩គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋមថា ស្ថិតនៅរយៈទទឹង៥,៣៨ ដឺក្រេប៉ែកខាងជើង និងរយៈបណ្តោយរង្វាស់១២៦,២១ដឺក្រេប៉ែកខាងកើត ។
ក្រោយពីមានគ្រោះរញ្ជួយដីនេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍ណាមួយបន្ថែមថា មានអ្នកស្លាប់រឺរងរបួសនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា