បាងកក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា មន្ត្រីរដ្ឋាភិបាលម្នាក់ បានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងតិច១៣នាក់ បានរងរបួស នៅគ្រាដែលគ្រាប់បែកលាក់ មួយបានផ្ទុះនៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ ។
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់រដ្ឋាភិបាល ដោយដកស្រង់ សម្តីឧបនាយករដ្ឋមន្ត្រី Somsak Thepsutin ថា កាលពីថ្ងៃអង្គារ គ្រឿងផ្ទុះដែលលាក់ទុក នៅក្រោមដីត្រូវបានបង្កឡើង បន្ទាប់ពីពិរុទ្ធជន នៃឧប្បត្តិហេតុបានព្យួរបដា ដើម្បីទាក់ទាញអាជ្ញាធរឱ្យត្រួតពិនិត្យ តំបន់ក្នុងខេត្ត ប៉ាតានី ។
លោក Somsak បានថ្លែងថា អ្នករបួសទាំងអស់ បានទទួលការ ព្យាបាលហើយលោកបានបន្ថែមថា លោកបានណែនាំដល់អាជ្ញាធរ មូលដ្ឋានឱ្យផ្តល់ជំនួយ ដល់អ្នករងរបួស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
