ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទរុស្សី ថា បានវាយប្រហារដោយមីស៊ីល លើទីតាំងបុណ្យ សពសម្លាប់មនុស្ស៥១នាក់

រូបភាពពី៖​ AFP

បរទេស៖ អជ្ញាធរ នៃប្រទេសអ៊ុយក្រែន បានធ្វើការចោទប្រកាន់ប្រទេសរុស្សី ថា បានសម្លាប់មនុស្សដល់ទៅ៥១នាក់តាមរយៈការវាយប្រហារដោយមីស៊ីលលើទីតាំងបុណ្យសពមួយកន្លែងនៅក្នុងតំបន់ Kharkov កាលពីថ្ងៃសុក្រ។

មន្ត្រីក្នុងតំបន់បានពណ៌នាជនរងគ្រោះថា ជាអ្នកស្រុក Groza ដែលជាភូមិមួយដែលមានប្រជាជនចំនួន៣៣០នាក់ប៉ុណ្ណោះហើយខណៈដែលពួកគេកំពុងរៀបចំពិធីបុណ្យសពឲ្យបុរសម្នាក់ដែលបានស្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ីនេះដូចគ្នាដែរ។

ក្រសួងការពារជាតិរុស្ស៊ីទោះបីជាយ៉ាងណាក្តីមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។ នៅពេលត្រូវបានសួរអំពីឧប្បត្តិហេតុ Groza កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកឡើងវិញនូវគោលនយោបាយយោធាដែលបានបញ្ជាក់របស់ទីក្រុងម៉ូស្គូ ក្នុងការមិនកំណត់គោលដៅលើទីតាំងជនស៊ីវិលនោះឡើយ។

លោកបាននិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ី ៖ត្រូវបានបញ្ជូនទៅគឺស្ថិតនៅក្នុងកម្រិតហេដ្ឋារចនាសម្ព័ន្ធយោធា និងទីតាំងដែលកងទ័ព និងថ្នាក់ដឹកនាំយោធាប្រមូលផ្តុំគ្នាប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top