បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក បានធ្វើការប្រកាសព្រមានដល់ភាគីទី៣ដាច់ខាតមិនត្រូវចូលរួមឬប៉ុនប៉ងក្នុងការធ្វើសកម្មភាពបន្ថែមពីលើជម្លោះរវាងក្រុមហាម៉ាសនៅប៉ាឡេស្ទីនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឡើយ។
ការប្រកាសដែលត្រូវធ្វើឡើងជាពិសេសផ្តោតសំខាន់ទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់។រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ហើយថាគោលបំណងសំខាន់របស់អាមេរិកនៅពេលនេះគឺរារាំងមិនឲ្យកើតមានជម្លោះបន្ថែមទៀតណាមួយឡើយសម្រាប់អ៊ីស្រាអ៊ែល។
លោកBlinken បាននិយាយទៀតថា៖ប្រធានាធិបតី Biden បានហាមថាមិនគួរមានភាគីណាផ្សេងនៅកន្លែងណាដែលគួរព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពជម្លោះនេះឡើយហើយច្បាស់ណាស់អាមេរិកនឹងធានាដាច់ខាតមិនមានកើតមាននូវការប្រឈមមុខគ្នានិងសមរភូមិផ្សេងទៀតឲ្យអ៊ីស្រាអ៊ែលឡើយ រួមទាំងក្រុម Hezbollahនៅប្រទេស លីបង់នោះផង។
គួរឲ្យដឹងដែរថារអាមេរិកបានទទួលស្គាល់ថាការបាញ់ផ្លោងលើទឹកដីអ៊ីស្រាអែល ដែលបានបានកើតឡើងបន្តិចក្រោយការវាយប្រហារដោយក្រុមហាម៉ាសនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែលនោះគឺជាសកម្មភាពរបស់ក្រុមHezbollahពិតមែនប៉ុន្តែលោក Blinken បានកត់សម្គាល់ថា ការវាយប្រហារហាក់ដូចជាបានបញ្ឈប់បន្ទាប់ពីការឆ្លើយតបនិងសងសឹករបស់អ៊ីស្រាអែលវិញភ្លាមៗ៕ ប្រែសម្រួល៖ស៊ុនលី