រដ្ឋសភា ដែលទទួលបន្ទុកការងារ តាក់តែងច្បាប់ គឺជាកត្តាដ៏សំខាន់មួយ ដែលជះឥទ្ធិពល ចំពោះគោលនយោបាយ ចំពោះក្រៅប្រទេស របស់សហរដ្ឋអាមេរិក ។ ស្របពេលដែលការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ កាន់តែខិតជិតចូលមកដល់ ពិតមែនតែនយោបាយ ក្នុងស្រុករបស់អាមេរិក កាន់តែមានភាពបែកបាក់គ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការបដិបក្ខគ្នា រវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋក៏ដោយ ក៏ប៉ុន្តែក្នុងគោលនយោបាយ ចំពោះក្រៅប្រទេស របស់ខ្លួន អ្វីដែលហៅថា “គោលជំហរដ៏រឹងចចេស ចំពោះប្រទេសចិន” បានក្លាយជាគំនិតឯកភាពរួម ដ៏ធំបំផុតរវាងគណបក្សទាំងពីរ ឯបញ្ហាបម្រែបម្រួល អាកាសធាតុ គឺជាឧទាហរណ៍មួយស្រាប់ ។
បញ្ហាបម្រែបម្រួល អាកាសធាតុ ងាយរងផល ប៉ះពាល់ពីស្ថានភាពទូទៅ នៃទំនាក់ទំនងរវាងចិន និងអាមេរិក ដែលជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់ធ្វើការវិនិច្ឆ័យ ចំពោះទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ។
បន្ទាប់ពីរដ្ឋាភិបាលលោក ចូ បៃដន បានឡើងកាន់មុខតំណែង កាលពីដើមឆ្នាំ ២០២១ លោក John Kerry ដែលទទួលបន្ទុកកិច្ចការ អាកាសធាតុបានទៅបំពេញ ទស្សនកិច្ចចំនួនពីរលើក នៅប្រទេសចិន ហើយប្រទេសទាំងពីរ បានចេញផ្សាយសេចក្តីប្រកាសរួម ដើម្បីគ្រោងផែនការ ក្នុងវិស័យសហប្រតិបត្តិការសំខាន់ៗ ។ យ៉ាងណាមិញ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ អាមេរិកកាលនោះបានទៅបំពេញ ទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ ២០២២ ដែលបង្ខំឱ្យប្រទេសចិន ប្រកាសផ្អាកធ្វើការចរចា អំពីបញ្ហាបម្រែបម្រួលអាកាស ធាតុជាមួយសហរដ្ឋអាមេរិក ។ កាលពីចុងឆ្នាំ ២០២២ កិច្ចចរចារវាងប្រមុខរដ្ឋចិន និងអាមេរិកដែលធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ប្រទេស G20 បាននាំមកនូវក្តីសង្ឃឹម ដល់ការចាប់ដំណើរការជាថ្មីឡើងវិញនូវការពិគ្រោះពិភាក្សានិងកិច្ចសហប្រតិបត្តិការ ស្តីពីបញ្ហាអាកាសធាតុរវាងភាគីទាំងពីរ ប៉ុន្តែ ហេតុការណ៍ ” នាវាអាកាស (AirShip) គ្មានមនុស្សបើក ” ដែលកើតឡើង បន្ទាប់ពីនោះបានធ្វើឱ្យទំនាក់ ទំនងរវាងចិន និងអាមេរិកស្ទើរ តែធ្លាក់ចុះដល់ កម្រិតទាបបំផុត ក្នុងប្រវតិ្តសាស្ត្រ ។ រហូតដល់ពេល ដែលលោក John Kerry បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកបញ្ហា អាកាសធាតុ បានទៅបំពេញទស្សនកិច្ច នៅប្រទេសចិន កាលពីខែកក្កដា ឆ្នាំនេះ ទើបប្រទេសចិននិង សហរដ្ឋអាមេរិក បានរៀបចំឡើងវិញ នូវការពិគ្រោះពិភាក្សាស្តីពីបញ្ហាអាកាសធាតុជាផ្លូវការ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរនៅតែប្រឈមមុខ នឹងការសាកល្បងជាច្រើន ។ អាចនិយាយបានថា គោលជំហរប្រឆាំងចិន របស់អ្នកនយោបាយ អាមេរិកមួយ ចំនួនបាន និងកំពុងបំផ្លាញ ដល់មូលដ្ឋានគ្រឹះ នៃកិច្ចសន្ទនានិង កិច្ចសហប្រតិបត្តិការ ស្តីពីបញ្ហាអាកាសធាតុរវាងចិន និងអាមេរិក ។
ក្នុងនិម្មាបនកម្មនយោបាយ នៃការប្រកួតប្រជែងយ៉ាងខ្លាំង រវាងគណបក្សទាំងពីរ របស់អាមេរិក បញ្ហាបម្រែបម្រួលអាកាស ធាតុបានក្លាយជាបញ្ហា នយោបាយដ៏ធ្ងន់ធ្ងរ ហើយគោលនយោបាយ អាកាសធាតុ ក៏បានរង្គោះរង្គើទៅ តាមការផ្លាស់ប្តូររដ្ឋអំណាចផងដែរ ។ បន្ទាប់ពីរដ្ឋាភិបាល លោកត្រាំ ដែលជាសមាជិក គណបក្សសាធារណរដ្ឋឡើង កាន់មុខតំណែង ពួកគេបាន អនុវត្ត គោលការណ៍ស្តីពី “ការចាត់ទុកអាមេរិកជាអាទិភាព” ដោយបានប្រកាសដកខ្លួនចេញពី «កិច្ចព្រមព្រៀងក្រុងប៉ារីស» ។ ដោយឡែក រដ្ឋាភិបាលលោក ចូ បៃដន ដែលជាសមាជិកបក្ស ប្រជាធិបតេយ្យបានឡើង កាន់មុខតំណែង កាលពីខែមករា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានវិល ត្រឡប់ទៅ«កិច្ចព្រមព្រៀង ក្រុងប៉ារីស»វិញ ដោយប្រកាស បន្ថែមពាក្យសន្យា របស់ខ្លួនស្តីពីការកាត់បន្ថយការ បញ្ចេញសារធាតុបំពុល ពោលគឺ ដល់ឆ្នាំ ២០៣០ ការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ នឹងកាត់បន្ថយពី ៥០ ភាគរយដល់ ៥២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ហើយដល់ឆ្នាំ ២០៥០ សម្រេចបាននូវគោលដៅមិនបញ្ចេញសារធាតុបំពុល ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ទោះបីជារដ្ឋាភិបាល លោក ចូ បៃដិន អាចរកបានតុល្យភាពលើវិស័យ នយោបាយក្នុងស្រុកអំពីពាក្យ សន្យាពាក់ព័ន្ធក៏ដោយ ក៏ប៉ុន្តែ “ពាក្យសន្យាថ្មីនេះ គ្រាន់តែជាឧបករណ៍មួយតែប៉ុណ្ណោះ ក្នុងន័យបោកបញ្ឆោតអង្គភាព សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ” ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់ គឺ បន្ទាប់ពីរដ្ឋាភិបាល លោក ចូ បៃដិន បានវិលត្រឡប់ទៅ«កិច្ចព្រមព្រៀងក្រុងប៉ារីស»វិញ ពួកគេមិនត្រឹមតែមិន បានដើរតួនាទីជាអ្នកដឹកនាំ លើបញ្ហាបម្រែបម្រួល អាកាស ធាតុសកលប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាអនុវត្តការការពារនិយម ក៏ដូចជាបង្កការប៉ះទង្គិច ឥតឈប់ឈរ ដើម្បីគាបសង្កត់ និងទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិននៅគ្រប់ទីកន្លែង ។
ចាប់តាំងពីចូល ឆ្នាំនេះមក រដ្ឋសភាអាមេរិកបានអនុម័ត លើសេចក្តីព្រាងច្បាប់ ដោយតម្រូវឱ្យក្រសួងការបរទេសអាមេរិក ដាក់កម្លាំងសម្ពាធទៅលើអង្គការ អន្តរជាតិ ដើម្បីដកប្រទេសចិនចេញ ពីក្របខ័ណ្ឌ”ប្រទេសកំពុងអភិវឌ្ឍន៍” ក៏ដូចជាប៉ុនប៉ងរារាំង ប្រទេសចិន ទទួលបានការអនុគ្រោះ ក្នុងអង្គការអន្តរជាតិ ដោយសារឋានៈជា”ប្រទេសកំពុងអភិវឌ្ឍន៍” ។ «អនុសញ្ញាក្របខ័ណ្ឌ ស្តីពីបម្រែបម្រួល អាកាសធាតុ នៃអង្គការសហប្រជាជាតិ» គឺជាមូលដ្ឋានផ្នែកច្បាប់អន្តរជាតិ សម្រាប់ការទប់ទល់នឹង បម្រែបម្រួល អាកាសធាតុសកល ឯគោលការណ៍ស្តីពីទំនួលខុសត្រូវរួម តែមានលក្ខណៈផ្សេងគ្នា គឺជាមូលដ្ឋានគ្រឹះនៃអនុសញ្ញានេះ ។ សហរដ្ឋអាមេរិក បានល្មើស យ៉ាងកម្រោលនូវ គោលការណ៍ ស្តីពីទំនួលខុសត្រូវ រួមតែមានលក្ខណៈផ្សេងគ្នា វាមុខជានឹងបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់មូលដ្ឋាន នយោបាយ នៃកិច្ចសហប្រតិបត្តិការ សកលខាងអាកាសធាតុ ។
សូមបញ្ជាក់ថា បម្រែបម្រួល អាកាសធាតុគឺជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលមនុស្សជាតិកំពុងប្រឈមមុខ ហើយវាក៏ជាការប្រឈម ដ៏សំខាន់បំផុតមួយ នៅក្នុងសតវត្សរ៍ទី ២១ ផងដែរ ។ ក្នុងនាមជាអ្នកជំរុញនិង ជាអ្នកអនុវត្តជាក់ស្តែងនៃ«កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រទេសចិន បាននិងកំពុងចាត់ប្រតិបតិ្តការ យ៉ាងសកម្មជាប់ រហូតដើម្បីទប់ទល់ នឹងបម្រែបម្រួល អាកាសធាតុសកល ។ ប្រទេសចិន នឹងអនុវត្តយ៉ាងមុតមាំ មិនងាករេនូវគោលដៅ ស្តីពីការកាត់បន្ថយការបញ្ចេញ កាបូនបន្ទាប់ពីឡើង ដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០ ដែលខ្លួនបានសន្យានោះ វាបានស៊ីសង្វាក់គ្នាណាស់ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ជានិរន្តរភាពសកល ។ ក្នុងរយៈពេលជិត ១០ ឆ្នាំកន្លងមក ប្រទេសចិន បានរួមចំណែកលើវិស័យសន្សំសំចៃថាមពល លើកកម្ពស់ប្រសិទ្ធភាពថាមពល អភិវឌ្ឍថាមពល ដែលអាចកកើតឡើងវិញ គមនាគមន៍និង សំណង់ជាដើម អត្រារួម ចំណែកត្រូវជាពី ៣០ ភាគរយដល់ ៥០ ភាគរយ នៃបរិមាណសរុបរបស់ពិភពលោកទាំងមូល ។ អនុបាតនៃការប្រើប្រាស់ធ្យូងថ្ម របស់ចិនបានធ្លាក់ចុះមកនៅត្រឹម ៥៦ ភាគរយ ថាមពលឥន្ធនៈមិនមែនហ្វូស៊ីល មានអនុបាតកើន ឡើងដល់ ១៦,៦ ភាគរយ ហើយបរិមាណថាមពល ដែលអាចកកើតឡើងវិញ មានចំនួន ជាងមួយភាគបី នៃបរិមាណសរុប របស់ពិភពលោកទាំងមូល ។ ប្រទេសចិន បានផ្តល់ការទ្រទ្រង់ ដល់កំណើន សេដ្ឋកិច្ចគិតជាមធ្យម ៦,៥ ភាគរយតាមរយៈល្បឿន កំណើននៃការប្រើប្រាស់ ថាមពលគិតជាមធ្យម ក្នុងមួយឆ្នាំប្រហែល ៣ ភាគរយ ។
មួយផ្នែក សហរដ្ឋអាមេរិក ត្រូវការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងអភិបាលកិច្ចអាកាសធាតុសកល មួយផ្នែកទៀត ពួកគេក៏បានគាបសង្កត់ និងទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិនឥតឈប់ឈរ បើនិយាយពីផ្នែកតក្កវិជ្ជាអាចឃើញថា វាគឺមិនសមហេតុផលនិងមិនអាចទៅរួចទេ ។ លោក Richie Merzian អ្នកទទួល ខុសត្រូវ នៃកម្មវិធីអាកាសធាតុ និងថាមពល នៃវិទ្យាស្ថានអូស្រ្តាលី ដែលជាធនាគារគំនិត អំពីគោលនយោបាយ សាធារណៈឯករាជ្យ បានថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការ ក្ក្នុងបញ្ហាអាកាសធាតុរវាងចិន និងអាមេរិកមិនត្រឹមតែនឹងមានអំណោយ ផលដល់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងក៏សមស្របនឹងផលប្រយោជន៍ របស់ប្រទេសទាំងពីរផងដែរ ។
ការទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ មិនមែនជាថ្នូរ នៃភូមិសាស្ត្រនយោបាយនោះទេ ឯការអនុវត្តពាក្យសន្យា ស្តីពីការទប់ទល់ នឹងបម្រែបម្រួល អាកាសធាតុ ត្រូវការទំនួលខុសត្រូវដ៏ពិតប្រាកដ ។ ពួកយើងរំពឹងទុកថា រដ្ឋាភិបាលអាមេរិក អាចទទួលបាន ការបំផុសគំនិតពីក្នុងនោះ ពោលគឺ ៖គួរតែចាប់ដៃគ្នា ធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់គោល ការណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវកែប្រែគោលការណ៍ តាមតែទំនើងចិត្ត ក៏ដូចជាគួរតែមានទំនុកចិត្តគ្នា និងគោរពពាក្យសន្យា មិនត្រួវលះបង់ចោលពាក្យសន្យា របស់ខ្លួននោះទេ ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន