ព័ត៌មានអន្តរជាតិ

ផលជះពីសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលអុីស្រាអែល នឹកស្មានមិនដល់

ភ្នំពេញ ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ចេញនូវមួយចំនួន ដែលជាផលជះពីសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលអុីស្រាអែល នឹកស្មានមិនដល់។

លោក ហេង វ៉ាន់ដា បានលើកឡើងថា៖

សង្គ្រាមរុស្សី-អ៊ុយក្រែន
១/បង្ហាញឲ្យឃើញការបែកបាក់គ្នា នៃមហាអំណាចពិភពលោក
២/ ព័ត៌មានចារកម្មនិងភេវកម្ម ដាច់ដោចខ្ទេចខ្ទី មិនចែករំលែកគ្នាដូចមុន
៣/ ឧបករណ៍សង្គ្រាម មានបច្ចេកវិទ្យាចម្រុះ ពី១.០ ដល់ ៤.០។

លោកបន្ថែមថា ផលជះនៃសង្គ្រាមរុស្សី-អ៊ុយក្រែន
១/ បង្ហាញឲ្យឃើញក្រុមហាម៉ាស់ និង ហេសបូឡា មានលទ្ធភាពវាយប្រហារ ចូលដល់ទឹកដី អុីស្រាអែល ដែលជាប្រទេសមានខែលការពារ រឹងមាំល្អបំផុត ក្នុងលោក។
** នេះគឺជាផលជះពីសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលអុីស្រាអែល នឹកស្មានមិនដល់ ។

២/ ប្រទេសទាំងឡាយ ដែលជាសត្រូវជាមួយនឹង អម្បូរណ៍ ប៉ាឡេស្ទីន អាចនឹងទទួលរងគ្រោះ ពីផលជះនៃ សង្គ្រាមរុស្សី-អ៊ុយក្រែន ដូចគ្នានាពេលអនាគត បើមិនប្រុងប្រយ័ត្ន៕

To Top