ព័ត៌មានអន្តរជាតិ

មេដឹកនាំតៃវ៉ាន់ ស្វែងរកការរួមរស់ ដោយសន្តិភាពជាមួយចិន ក្នុងថ្ងៃបុណ្យជាតិ

រូបភាពពី៖​ KYODO

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានឲ្យដឹងនៅក្នុងសុន្ទរកថា ថ្ងៃជាតិចុងក្រោយរបស់លោកស្រីនៅថ្ងៃអង្គារនេះថា កោះនេះស្វែងរកការរួមរស់ដោយសន្តិភាពជាមួយប្រទេសចិន ដោយអំពាវនាវឱ្យភាគីទាំងពីររួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ បើទោះបីជាភាពតានតឹងឆ្លងកាត់ច្រកសមុទ្រកើនឡើងក៏ដោយ។

នៅក្នុងខួបលើកទី១១២ នៃការចាប់ផ្តើមនៃការបះបោរ ដែលនាំទៅដល់ការផ្តួលរំលំរាជវង្សចក្រពត្តិចុងក្រោយរបស់ប្រទេសចិន លោកស្រី Tsai ក៏បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍អបអរសាទរមួយនៅមុខការិយាល័យរបស់លោកស្រីក្នុងទីក្រុងតៃប៉ិថា វាជាកាតព្វកិច្ចរបស់លោកស្រីក្នុងការការពាររបៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរី ដោយប្រជាជនតៃវ៉ាន់ ២៣ លាននាក់។

លោក Tsai បានលើកឡើងថា “ខ្ញុំសូមបញ្ជាក់ម្តងទៀតថា សន្តិភាព គឺជាជម្រើសតែមួយគត់នៅទូទាំងច្រកសមុទ្រ។ ការរក្សាបាននូវស្ថានភាពបច្ចុប្បន្ន ដែលជាភាគបែងរួមធំបំផុតសម្រាប់ភាគីទាំងអស់ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានាឱ្យមានសន្តិភាព”។

ថ្ងៃទី១០ ខែតុលាត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅតៃវ៉ាន់ជាទិវាជាតិព្រោះវាជាថ្ងៃនៃការបះបោរឆ្នាំ១៩១១ នៅលើដីគោកដែលបាននាំមកនៅសាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់នៅឆ្នាំបន្ទាប់។

ប្រទេសចិន ដែលដឹកនាំដោយកុម្មុយនិស្តចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលរង់ចាំការរួបរួមគ្នាជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់។ ទីក្រុងប៉េកាំង បានដាក់សម្ពាធយោធាកាន់តែខ្លាំងលើទឹកដីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយធ្វើសមយុទ្ធទ្រង់ទ្រាយធំជាច្រើននៅជិតកោះនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top