បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចង់ឱ្យទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយក្រុមហាម៉ាស ពីព្រោះគាត់សង្ឃឹមថានឹងពង្រីកសង្រ្គាមទៅកាន់ប្រទេសលីបង់ និងអ៊ីរ៉ង់, នេះបើតាមដែលអតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Michael Maloof បានប្រាប់ RT កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Gerald R. Ford និងនាវាពិឃាតផ្ទុកមីស៊ីលដឹកនាំចំនួន ៥គ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត។ យោងតាមលោក Maloof , នេះ “បំពេញតាមសុបិនដ៏ព្រៃផ្សៃបំផុតរបស់លោក Netanyahu” ។
អតីតមន្ត្រីមន្ទីរបញ្ចកោណបានប្រាប់ RT ថា “គាត់ចង់ឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងជម្លោះនេះ” ។
លោក Maloof បានបន្ថែមថា លោក Netanyahu “ចង់ឱ្យមានសង្រ្គាមជាមួយប្រទេសលីបង់ ដោយវាយប្រហារលើក្រុម Hezbollah” ដើម្បីស្វែងរកគោលដៅចុងក្រោយរបស់គាត់ “ដើម្បីទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់” ហើយដើម្បីឱ្យរឿងនេះកើតឡើង “គាត់ត្រូវតែមានចលនា តុងកឹង ។ ។
លោក Maloof បានរំលឹកពីរបៀបដែលប្រធានាធិបតីអាមេរិក Lyndon Johnson បានចាប់ផ្តើមសង្រ្គាមវៀតណាមយ៉ាងមានសក្តានុពលតាមរយៈការបញ្ជូននាវាទៅកាន់ឈូងសមុទ្រតុងកឹងក្នុងឆ្នាំ ១៩៦៤។ ការចោទប្រកាន់វៀតណាមខាងជើង វាយប្រហារទៅលើនាវាពិឃាតអាមេរិកពីរគ្រឿង បន្ទាប់មកត្រូវបានគេប្រើជាលេសសម្រាប់ការចូលរួមដោយផ្ទាល់៕
ប្រែសម្រួលៈ ណៃ តុលា