បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានហៅការវាយលុករបស់ពួកហាម៉ាសលើអ៊ីស្រាអែលថា “ស្មើនឹងដប់នៃការវាយប្រហារអាមេរិកថ្ងៃទី១១ កញ្ញា (9/11s)” ។ ជាមួយនឹងអ៊ីស្រាអែលបានឆ្លើយតបរួចហើយដោយកម្រិតដ៏ធំនៃតំបន់ហ្គាហ្សា លោក Blinken បានសន្យាថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោននឹងមានរហូត “ដរាបណាអាមេរិកនៅតែមាន” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើអ្នកក្រឡេកមើល [ការវាយប្រហារ] សមាមាត្រទៅនឹងទំហំនៃចំនួនប្រជាជនអ៊ីស្រាអែល នេះគឺស្មើនឹងដប់ ធៀបនឹងការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ។ នោះហើយជាទំហំធំដ៏ធំជាង និងរបៀបដែលការវាយប្រហារបានបំផ្លិចបំផ្លាញ” ។
ជនជាតិអ៊ីស្រាអែលប្រហែល ១.៣០០ នាក់ត្រូវបានសម្លាប់ និងជាង ៣.០០០ នាក់បានរងរបួសចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហាររបស់ពួកគេកាលពីថ្ងៃសៅរ៍ក្នុងប្រទេស អ៊ីស្រាអែល។
ចំណែកជនជាតិប៉ាឡេស្ទីនជាង ១.៤០០នាក់ រួមទាំងកុមារចំនួន ៤៤៧ នាក់ ត្រូវបានសម្លាប់ និងប្រហែល ៥.០០០ នាក់ទៀតបានរងរបួសក្នុងរយៈពេលដូចគ្នានេះ ដោយតួលេខទាំងនេះនៅតែបន្តកើនឡើងនៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅច្រើន។
លោក Blinken មិនបានលើកឡើងពីការស្លាប់បាត់បង់ជីវិតទាំងនេះនៅក្នុងសុន្ទរកថារបស់លោក ឬការប៉ុនប៉ងវាស់ស្ទង់ការខាតបង់របស់ប៉ាឡេស្ទីននៅក្នុងថ្ងៃ 9/11s នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា