ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិភាក្សាជាមួយនឹងកាតា ដើម្បីរកវិធីរំដោះចំណាប់ខ្មាំងពីក្រុមហាម៉ាស

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងកាតាបានចូលរួមកិច្ចសន្ទនាក្នុងគោលបំណងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងជនស៊ីវិលដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។

ប្រភពដដែលបានសរសេរថាកាលពីល្ងាចថ្ងៃសៅរ៍បានឲ្យដឹងបែបនេះថាមានកិច្ចប្រជុំវិជ្ជមានកាលពីម្សិលមិញ ហើយក្រុមហាម៉ាសហាក់ដូចជាមានឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំងជនស៊ីវិលប៉ុន្តែ​ក្រុម​ហាម៉ាស​និយាយ​ថា ពួកគេ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ខណៈ​ដែល​ការ​ទម្លាក់​គ្រាប់បែក​នៅ​តែ​បន្តដោយកងកម្លាំងរបស់អ៊ីស្រាអែលនៅឡើយនោះ។

គួរឲ្យដឹងដែរថាចំនួនចំណាប់ខ្មាំងពិតប្រាកដដែលក្រុមហាម៉ាសត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍មុនក្នុងប្រទេសអ៊ីស្រាអែលនៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍បានបង្ហាញថាវាអាចមានដល់ទៅ១៥០នាក់។

គិតមកទល់ពេលនេះសេតវិមានបាននិយាយនៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះថាចំនួនចំណាប់ខ្មាំង របស់អាមេរិកមានចំនួនតិចតួចណាស់ហើយ រដ្ឋបាលរបស់លោក Biden ក៏​បាន​បង្ហាញ​ដែរ​ថា ជនជាតិ​អាមេរិកប្រមាណតែជា ២២ នាក់​បាន​ស្លាប់​ក្នុង​ជម្លោះនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top