ព័ត៌មានអន្តរជាតិ

ប៉ុន្មានថ្ងៃនេះ ពាក្យ​ «ខ្សែក្រវាត់និងផ្លូវ» បានក្លាយជាពាក្យក្តៅ លើបណ្តាញអ៊ីធើណែតពិភពលោក

សួស្តី បងប្អូនទាំងអស់គ្នា ប៉ុន្មានថ្ងៃនេះ ពាក្យ«ខ្សែក្រវាត់និងផ្លូវ» បានក្លាយជាពាក្យក្តៅលើបណ្តាញអ៊ីធើណែតពិភពលោក ។ វេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលាខាមុខ ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចូលរួមកសាង”ខ្សែក្រវាត់និងផ្លូវ” ក្នុងនោះរួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។
ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព បរិយាបន្ន រៀនសូត្រពីគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ការនាំចេញនាំចូលរវាងប្រទេសចិននិងបណ្តាប្រទេសចូលរួមកសាង”ខ្សែក្រវាត់និងផ្លូវ”មានទំហំសរុប១៩.១ទ្រីលានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៦.៤% ។
ក្នុងនោះ ទំហំនាំចេញពីអាស៊ានទៅចិនបានកើនពី ១៩៥.៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ដល់ទំហំ ៤០៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ដែលត្រូវជា ១៥% នៃទំហំនាំចូលសរុបរបស់ប្រទេសចិន ពោលជាកម្លាំងចលករសំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន ។

អាហារដែលមានគុណភាពខ្ពស់កាន់តែច្រើនឡើងដែលនាំចូលពីបណ្តាប្រទេសចូលរួមកសាង”ខ្សែក្រវាត់និងផ្លូវ” បានបង្ហាញមុខលើតុអាហាររបស់ប្រជាជនចិន ដូចជាអង្ករក្រអូបកម្ពុជា ផ្លែប័រកេនយ៉ា និងសូកូឡាអ៊ូសបេគីស្ថានជាដើម ។

អ្វីដែលប្រជាជនខ្មែរបានឃើញជាក់នឹងភ្នែកគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលចិនឬវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិនដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ , ពហុកីឡដ្ឋានជាតិមរតកតេជោ , អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើមគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។ ជឿជាក់ថា ពេលអនាគត ប្រជាជននៃបណ្តាប្រទេសតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនជាមិនខាន ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top