ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ជាជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា កើនឡើងដល់ ២,៦៧០នាក់

AFP

យេរ៉ូសាឡឹម៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងដល់ ២,៦៧០ នាក់ ដោយមានអ្នករបួសជាង ៩,៦០០នាក់ ត្រូវបានរាយការណ៍ នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា។

លោក Ashraf Al-Qudra អ្នកនាំពាក្យនៃក្រសួងបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល “បន្តដោយភាពឃោរឃៅទាំងអស់” ដោយកត់សម្គាល់ថា ការវាយប្រហារបានកំណត់គោលដៅសង្កាត់លំនៅដ្ឋាន និងបំផ្លាញផ្ទះសម្បែងរបស់អ្នកស្រុក” ។

លោកបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះ “កំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង” ដែលជាលទ្ធផលនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងសង្កាត់លំនៅដ្ឋាន និងផ្លូវដែលជាចរន្ដទៅកាន់មន្ទីរពេទ្យ។

ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា (ហាមាស) បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទីប្រជុំជនអ៊ីស្រាអែលដែលនៅជាប់នឹងហ្គាហ្សាស្ទ្រីប កាលពីមួយសប្តាហ៍មុនដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងជំរុញឱ្យអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារសងសឹកលើតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top