ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន ថ្លែងថា ការធ្វើអាណានិគមរបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សា “ជាកំហុសដ៏ធំ”

AFP

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ” ហើយអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹកចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ ដោយចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងព្រមានប្រជាជនជាង១លាននាក់នៅភាគខាងជើងហ្គាហ្សា ឱ្យផ្លាស់ទីទៅភាគខាងត្បូងមុនពេលប្រតិបត្តិការកើតឡើង ។

នៅគ្រាដែលគេចោទសួរនៅក្នុងកម្មវិធីព័ត៌មាន CBS 60 Minutes ថាតើ គាត់នឹងគាំទ្រការកាន់កាប់តំបន់ហ្គាហ្សាដោយសម្ព័ន្ធមិត្តរបស់អាមេរិកដែរឬទេ? លោក បៃដិន បានឆ្លើយតបថា “ខ្ញុំគិតថា វាជាកំហុសដ៏ធំមួយ” ។

លោកបានបន្តថា ក្រុមហាម៉ាស “មិនតំណាងឲ្យប្រជាជនប៉ាឡេស្ទីនទាំងអស់នោះទេ” ។

លោកបានថ្លែងទៀតថា ប៉ុន្តែការឈ្លានពាន និង “កម្ចាត់ពួកជ្រុលនិយម” គឺជា ការ “តម្រូវការចាំបាច់” ត្រូវតែកម្ចេច ។

ការវាយប្រហាររបស់ក្រុមហាម៉ាស ត្រូវបានគេមើលឃើញថា ក្រុមយុទ្ធជនបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអ៊ែល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីពេលនោះមកបានបង្រួបបង្រួមសង្កាត់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់២.៦៧០នាក់នៅតំបន់ហ្គាហ្សា ដែលជាប្រជាជនប៉ាឡេស្ទីនសាមញ្ញរស់នៅភាគច្រើន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top