ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលប្រាប់លោក Zelensky មិនចាំបាច់មកបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ឡើយ

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានបដិសេធមិនទទួលយកការចង់បានរបស់លោក Vladimir Zelensky ឡើយដែលមានបំណងចង់បំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល។

ប្រភពដកស្រង់សំដីដោយ RT បានឲ្យដឹងទៀតថាអ៊ីស្រាអែលបានពន្យល់លោក Zelensky នេះគឺមិនមែនជាពេលវេលាដែលសមរម្យនោះទេ សម្រាប់ការធ្វើដំណើរបែបនេះ។

ថ្មីៗនេះគេជឿជាក់ថាប្រធានាធិបតី​អ៊ុយក្រែនរូបនេះបានបង្ហាញអំពីបំណង​ចង់​ធ្វើ​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេសអ៊ីស្រាអែល​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken។

គួរឲ្យដឹងដែរថាចេតនារបស់មេដឹកនាំអ៊ុយក្រែនរូបនេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលគឺដើម្បីបង្ហាញពី សាមគ្គីភាពហើយដំណើរទស្សនកិច្ចនេះនឹងជំរុញ ឲ្យមានការគាំទ្រអន្តរជាតិសម្រាប់ការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top