ដើម្បីពិពណ៌នាយ៉ាងស៊ីជម្រៅនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន បូកសរុបដោយគ្រប់ជ្រុងជ្រោយនូវដំណើរការសំខាន់និងសមទ្ធិផលសំខាន់ក្នុងរយៈពេល១០ឆ្នាំនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យនា បច្ចុប្បន្នភាពនៃគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលជាវេទិកាសំខាន់សម្រាប់អនុវត្តកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ភាពយន្តឯកសារខ្នាតធំក្រោមចំណងជើងថា «ផ្លូវឆ្ពោះទៅរកភាពរុងរឿង » ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់បញ្ចាំងកាលពីថ្ងៃទី ១០ ដល់ថ្ងៃទី១៦ ខែតុលា ហើយនឹងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍នៃប្រទេសជាច្រើនជាបន្តបន្ទាប់។
ភាពយន្តឯកសារខ្នាតធំ « ផ្លូវឆ្ពោះទៅរកភាពរុងរឿង » បានចែកជា ៦ ភាគ ដែលមានចំណងជើងដោយឡែកពីគ្នាគឺ «មាគ៌ាដ៏ធំសម្រាប់ធ្វើដំណើររួមគ្នា», «ឆ្លងកាត់ភ្នំនិងសមុទ្រ» , «ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម» ,« តភ្ជាប់ដួងចិត្តគ្នានិងដៃពួតគ្នា » , «ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី» និង«រួមរស់ដោយសុខដុមរមនា»។
ភាពយន្តឯកសារនេះបានរៀបរាប់ពីរឿងរ៉ាវជាគំរូនៅប្រទេសដែលរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលមានចំនួនប្រហែល៧០ ប្រទេសបានយកបទសម្ភាសន៍ជាមួយប្រមុខរដ្ឋជាង ២០ ប្រទេសនិងឥស្សរជនអន្តរជាតិជាច្រើនរូប បានផ្តោតលើការអនុវត្តជាក់ស្តែងដ៏រស់រវើកក្នុងរយៈពេល១០ ឆ្នាំកន្លងទៅ ប្រទេសចិននិងបណ្តាប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” បានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលបង្ហាញឱ្យឃើញថា តើបណ្តាប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានពួតដៃគ្នាយ៉ាងណាដើម្បីសម្រេចនូវការតភ្ជាប់គ្នាលើគ្រប់វិស័យដោយគ្រប់ជ្រុងជ្រោយ , ក៏ដូចជាបង្ហាញពីឥទ្ធិពលយ៉ាងទូលំទូលាយនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” តាមពហុមុំ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន