ព័ត៌មានអន្តរជាតិ

កាណាដា បញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ស្ទាក់មុខយន្តហោះចម្បាំងចិន

Xinhua

អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា លោក Bill Blair រដ្ឋមន្ត្រីការពារជាតិកាណាដា បានឲ្យដឹងថា ការស្ទាក់យន្តហោះយោធាកាណាដា ដោយយន្តហោះចម្បាំងរបស់ប្រទេសចិន ហោះមកលើដែនទឹកអន្តរជាតិកាលពីថ្ងៃចន្ទ គឺមិនអាចទទួលយកបាន អាចបង្កគ្រោះថ្នាក់ និងបង្កើនការប្រុងប្រយ័ត្ន ។

លោកបានថ្លែងដូច្នេះបន្ទាប់ពីសារព័ត៌មាន Global News របស់ប្រទេសកាណាដា បានផ្សាយថា យន្តហោះរបស់ប្រទេសចិន បានហោះចូលមកក្នុងចម្ងាយ៥​ ពីយន្តហោះស៊ើបការណ៍របស់កាណាដា ដែលចូលរួមក្នុងប្រតិបត្តិការ​ របស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ។

សារព័ត៌មាន Global ដែលមាននាវិកនៅលើយន្តហោះបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុង ដែនទឹកអន្តរជាតិក្បែរឆ្នេរសមុទ្រនៃប្រទេសចិន ។ លោក Blair បានលើកឡើងថា ខណៈដែលកងទ័ពអាកាសចិន បានធ្វើអន្តរកម្មជាទៀងទាត់ជាមួយយន្តហោះ នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ឧបទ្ទវហេតុកាលពីថ្ងៃចន្ទបានធ្វើឱ្យ យន្តហោះកាណាដាមានហានិភ័យខ្លាំង ។

លោក Blair បានថ្លែងថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ វិធីដែលដូច្នេះដែលគ្មានវិជ្ជាជីវៈ ដែលត្រូវបានធ្វើបែបនេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top