បរទេស៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ៊ុយក្រែនបានទទួលមីស៊ីលចំងាយឆ្ងាយយ៉ាងស្ងាត់ៗពីសហរដ្ឋអាមេរិកនិងត្រូវបានគេស្គាល់ថាជាមីស៊ីលប្រភេទ ATACMS ។
យោងតាមការចេញផ្សាយរបស់ RT លោក Zelenskyបានថ្លែងថា៖ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងជាពិសេសជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងអាមេរិក។កិច្ចព្រមព្រៀងជាមួយនឹងលោកប្រធានាធិបតី Joe Biden កំពុងត្រូវបានអនុវត្តហើយមានភាពច្បាស់លាស់ដោយក្នុងនោះយើងកំពុងទទួលបានមីស៊ីលចំងាយឆ្ងាយ ATCMS។
ក្នុងពេលជាមួយគ្នានេះកងកម្លាំងយោធាអ៊ុយក្រែនក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថាបានត្រៀមរៀបចំខ្លួនបានយ៉ាងល្អក្នុងការវាយប្រហារលើទីតាំងសត្រូវទាំងផ្លូវអាកាសនិងឧទ្ធម្ភាគចក្រផងនៅតាមតំបន់ Lugansk និង Zaporozhyeផងដែរ។
មុននេះប៉ុន្មានថ្ងៃសារព័ត៌មានអន្តរជាតិបានចេញផ្សាយថាអ៊ុយក្រែន បានទទួលមីស៊ីលប្រភេទ ATACMS យ៉ាងសំងាត់ពីអាមេរិកនិងក៏ជាលើកដំបូងដែលនៃអាវុធប្រភេទនេះ៕ ប្រែសម្រួល៖ស៊ុនលី