ព័ត៌មានអន្តរជាតិ

លោក Biden អះអាងថា ការវាយប្រហាររបស់ក្រុមហាម៉ាស អាក្រក់ជាងព្រឹត្តិការណ៍ទី៩ខែកញ្ញា 9/11

រូបភាពពី៖​ AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានលើកឡើងថាការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលគឺមានភាពអាក្រក់ជាងការវាយប្រហារភេរវកម្មឆ្នាំ២០០១លើទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាថាអាមេរិកនឹងជារៀងរហូតឈរនៅជំហជាមួយរដ្ឋនឹងជ្វីហ្វនេះជានិច្ច។

យ៉ាងហោចណាស់មានជនជាតិអាមេរិកចំនួន៣១នាក់ស្ថិតក្នុងចំណោម ជនជាតិអ៊ីស្រាអែលស្លូតត្រង់ជាង១៣០០នាក់ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលានេះបើយោងតាមការបញ្ជាក់ដោយ លោក Biden បានប្រាប់ទស្សនិកជននៅទីក្រុង Tel Aviv ពីពិធីបុណ្យតន្ត្រីនៅជិតព្រំដែន Gaza ទៅភូមិក្បែរនោះ និង kibbutzes ។

ទោះបីជាយ៉ាងណាក្តីលោក Biden បានកត់សម្គាល់ថា ក្រុមហាម៉ាស មិនមែនតំណាងឱ្យប្រជាជនប៉ាឡេស្ទីនដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងដូចគ្នានោះដែរទេ។

លោកបន្តថា៖ប្រជាជននៅតំបន់ហ្គាហ្សា ត្រូវការអាហារ ទឹក ឱសថ ទីជម្រក ហើយសហរដ្ឋអាមេរិកបានស្នើឱ្យអ៊ីស្រាអែលយល់ព្រមលើការបញ្ជូនមនុស្សធម៌ពីអេហ្ស៊ីបទៅកាន់ទឹកដីប៉ាឡេស្ទីន ដរាបណាពួកគេត្រូវបានត្រួតពិនិត្យ ហើយមិនទៅដល់ដៃក្រុមហាម៉ាស់៕ ប្រែសម្រួល៖ស៊ុនលី

To Top