បរទេស៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្ស៊កដានី នឹងមិនមានការសម្រេចចិត្តក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីផ្ទះរបស់ពួកគេទៀតទេ។
លោកSafadi បានប្តេជ្ញាថា ព្រះរាជាណាចក្រហ្ស៊កដានី កំពុងធ្វើអស់ពីសមត្ថភាពដើម្បីបញ្ឈប់ជម្លោះ ប៉ុន្តែនឹងចាត់ទុកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនថាជា ការប្រកាសសង្រ្គាម។
លោក Safadi បាននិយាយថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅកាន់ប្រទេសមួយផ្សេងទៀតនឹងក្លាយជាឧក្រិដ្ឋកម្មសង្រ្គាម ដោយចោទប្រកាន់អ៊ីស្រាអែល ថា បានចូលរួមក្នុងឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប៉ាឡេស្ទីននៅទីនោះរួចហើយ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសសង្រ្គាមលើតំបន់ Gaza បន្ទាប់ពីថ្ងៃទី៧ខែតុលា នៅពេលដែលក្រុម Hamas បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់អ៊ីស្រាអែល ហើយបានបញ្ជូនក្រុមសកម្មប្រយុទ្ធចូលទៅក្នុងភូមិ Jewish ក្បែរនោះ។
យោងតាមតួលេខរបស់រដ្ឋាភិបាលនៅក្រុងយេរូសាឡឹមខាងលិចបានឲ្យដឹងថា ជនជាតិអ៊ីស្រាអែលប្រមាណជាជាង១៣០០នាក់ត្រូវបានសម្លាប់នៅក្នុងព្រឹត្តិការន៍លុកលុយនេះ៕ ប្រែសម្រួល៖ស៊ុនលី