ព័ត៌មានអន្តរជាតិ

កាសែត Bild៖ អាល្លឺម៉ង់ អាចនឹងត្រៀមសម្រាប់ ដាក់ពង្រាយកងកម្លាំងពិសេស ទៅតំបន់ហ្គាហ្សា

DPA

បរទេស៖ កាសែត Bild បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្ត ដាក់ពង្រាយអង្គភាពកងកម្លាំងពិសេស កំពូលរបស់ប្រទេស ទៅកាន់ប្រទេស ស៊ីប ខណៈដែលខ្លួនរៀបចំសម្រាប់ស្ថានភាពវិបត្តិ ដែលអាចកើតមាននៅក្នុងប្រទេសអ៊ីស្រាអែល ហ្គាហ្សា និងមជ្ឈិមបូព៌ា នេះបើតាមកាសែត Bild បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Bild បានផ្សាយថា បញ្ជាការកងកម្លាំងពិសេសរបស់កងទ័ពអាល្លឺម៉ង់ (KSK) ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសកោះ នៅភាគខាងកើតមេឌីទែរ៉ាណេ ដោយបន្ថែមថា អង្គភាពកងកម្លាំងពិសេសកងទ័ពជើងទឹក (KSM) ដែលត្រូវបានគេស្គាល់ថា ជាអ្នកហែលទឹកប្រយុទ្ធ ក៏ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ផងដែរ។ កាសែតបានរាយការណ៍ថា អង្គភាពកងកម្លាំងពិសេសរបស់ប៉ូលីសសហព័ន្ធ ដែលមានឯកទេសក្នុងការជួយសង្គ្រោះចំណាប់ខ្មាំង (GSG 9) ក៏ត្រូវបានបញ្ជូនទៅកាន់ទីនោះផងដែរ។

យោងតាមកាសែត Bild, រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកំពុងរៀបចំសម្រាប់ “គ្រប់សេណារីយ៉ូ” ចំពេលមានការកើនឡើងជាបន្តបន្ទាប់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្គាហ្សា។ ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាស់បានបើកការ វាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា ការវាយប្រហារ និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមសកម្មប្រយុទ្ធ និងយោធាអ៊ីស្រាអែលបានឆក់យកជីវិតមនុស្សជាង ១៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top