ព័ត៌មានអន្តរជាតិ

សភា​អាមេរិក ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ ជ្រើសរើស​ប្រធានសភា​ថ្មី​​ជា​លើក​ទី​ពីរ ​ចំពេល​មាន​ការ​ប៉ះទង្គិច​គ្នា ​រវាង​គណបក្ស​សាធារណរដ្ឋ

Xinhua

វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានបរាជ័យក្នុងការបោះឆ្នោត ជ្រើសរើសប្រធានសភាថ្មី ក្នុងការបោះឆ្នោតជុំទីពីរ ខណៈដែលសមាជិកសភាស្តាំនិយម Jim Jordan ដែលជាប្រធានគណៈកម្មាធិការ តុលាការរបស់សភា បានបាត់បង់សំឡេងកាន់តែច្រើនពីគណបក្សរបស់លោក បើធៀបនឹងជុំទី១ ចំពេលមានការបន្តបះទង្គិចគ្នា ពីគណបក្សសាធារណរដ្ឋ។

សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃអង្គារ បានបោះឆ្នោតដោយសំឡេង ២១៦ ទល់នឹង ២១០សំឡេង ដើម្បីបណ្តេញលោក Kevin McCarthy ពីប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលីហ្វ័រញ៉ា។ ពេញមួយអាណត្តិរបស់លោក McCarthy លោកបានប្រឈមមុខនឹងការប្រឆាំងជាបន្តបន្ទាប់ពី សិទ្ធិក្នុងការសម្របសម្រួលជាមួយ គណបក្សប្រជាធិបតេយ្យលើការផ្តល់មូលនិធិ និងជំនួយរបស់រដ្ឋាភិបាលដល់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Matt Gaetz មកពីគណបក្សសាធារណៈប្រចាំរដ្ឋផ្លរីដា កាលពីថ្ងៃច័ន្ទបានណែនាំ ញត្តិមួយដើម្បីបណ្តេញលោក McCarthy ពីរថ្ងៃបន្ទាប់ពី McCarthy បានប្រមូលផ្តុំសមាជិកសភា GOP ដើម្បីអនុម័តច្បាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា។

លោក Gaetz និងក្រុមអ្នកអភិរក្សនិយមរឹងរូស បានប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីបញ្ចូលគ្នានូវការផ្តល់មូលនិធិ សម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗគ្នាចូលទៅក្នុង វិក័យប័ត្រតែមួយ ដោយលោក Gaetz ព្រមានថា លោកនឹងបណ្តេញលោក McCarthy ចេញពីតំណែង ប្រសិនបើសេចក្តីព្រាងច្បាប់បានអនុម័ត។

លោក Gaetz អាចចាប់ផ្តើមការដកលោក McCarthy ចេញដោយអរគុណចំពោះការសម្រុះសម្រួល ដែលឈានដល់រវាងគណបក្សសាធារណរដ្ឋ ប្រចាំនៅកាលីហ្វ័រញ៉ា និងសម្ព័ន្ធមិត្ត Gaetz’ ‘Freedom Caucus’ នៅក្នុងខែមករា ដែលក្នុងនោះក្រុមអ្នកប្រឆាំង បានយល់ព្រមគាំទ្រការប៉ុនប៉ង របស់លោកសម្រាប់យកតំណែង ប្រធានសភាជាថ្នូរនឹង សមត្ថភាពក្នុងការដកលោកចេញពីតំណែង ប្រសិនបើពួកគេបាត់បង់ទំនុកចិត្ត លើការដឹកនាំរបស់លោក។

លោក Gaetz បានបរិហារលោក McCarthy ថាជា “លក្ខណៈនៃវាលភក់” ភ្លាមៗបន្ទាប់ពីការបោះឆ្នោត។ លោកបានប្រាប់អ្នកយកព័ត៌មានថា “វាជាអត្ថប្រយោជន៍នៃប្រទេសនេះ ដែលយើងមានប្រធានសភាប្រសើរជាង Kevin McCarthy” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top